Cctimesw1140xh150cm copy

អ៊ីរ៉ង់តែងតាំងមេបញ្ជាការអាកាសថ្មីត្រៀមវាយចូលអ៊ីស្រាអែល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei (ស្តាំ) តែងតាំងមេបញ្ជាការកងកម្លាំងការពារបដិវត្តន៍អ៊ីស្លាមរបស់កងកំលាំងអាកាស ឧត្តមសេនីយ៍ទោ Amir Ali Hajizadeh (ឆ្វេង) ជាមួយនឹងផ្លាកសញ្ញា "Fath" នៅទីក្រុង Tehran សម្រាប់ការរៀបចំផែនការវាយប្រហារអ៊ីរ៉ង់លើអ៊ីស្រាអែល

អ៊ីរ៉ង់៖ មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់បានប្រកាសតែងតាំងមេបញ្ជាការអវកាសឆ្មាំបដិវត្តន៍ថ្មីដើម្បីត្រៀមខ្លួនវាយប្រហារផ្លូវអាកាសទៅកាន់ប្រទេសអ៊ីស្រាអែល។ មេដឹកនាំកំពូលអ៊ីរ៉ង់បានធ្វើការតែងតាំងលោក Amir Ali Hajizadeh ជាមេបញ្ជាការថ្មីក្រោមការចូលរួមរបស់មេដឹកនាំកំពូលៗរបស់អ៊ីរ៉ង់។ ប្រធានាធិបតីអ៊ីរ៉ង់លោក Ayatollah ali Khamenei បានបំពាក់គ្រឿងកិត្តិយកដែលអ៊ីរ៉ង់ហៅឈ្មោះថា Fath ដែលមានន័យថាជោគជ័យទៅឲ្យមេបញ្ជាការទ័ពអាកាសថ្មី។

យោងតាមការចុះផ្សាយរបស់កាសែតអ៊ីរ៉ង់ការប្រកាសតែងតាំងមេបញ្ជាការទ័ពអាកាសថ្មីលោក Hajizadeh វ័យ ៦២ ឆ្នាំនេះធ្វើឡើងក្រោយរូបលោកធ្លាប់មានបទពិសោធន៍ដឹកនាំទ័ពអាកាសអ៊ីរ៉ង់ដែលមានឈ្មោះថា Guards អស់រយៈពេលជាច្រើនឆ្នាំ ។ ការតែងតាំងមេទ័ពថ្មីនេះអ៊ីរ៉ង់ធ្វើឡើងក៏ដើម្បីនិងរៀបចំគម្រោងការវាចូលទឹកដីអ៊ីស្រាអែលវិញជាការឆ្លើយតបទៅនិងការទម្លាក់គ្រាប់បែករាប់រយគ្រាប់ចូលក្នុងប្រទេសលីបង់ និងដែនដីអ៊ីរ៉ង់របស់អ៊ីស្រាអែល។

មេបញ្ជាការទ័ពអាកាសថ្មីលោក Amir Ali Hajizadeh

គួរបញ្ជាក់ថាកាលពីថ្ងៃអង្គារ កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានបាញ់មីស៊ីលប្រមានជាង២០០គ្រាប់ទៅលើអ៊ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលបានសម្លាប់មេក្រុម Hezbollah លោក Hassan Nasrallah និងឧត្តមសេនីយ៍កំពូល IRGC លោក Abbas Nilforushan ក្នុងទីក្រុង Beirut ដែលវាគឺជាការវាយប្រហារដោយផ្ទាល់លើកទីពីររបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែលក្នុងរយៈពេលប្រាំមួយខែ បន្ទាប់ពីការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកកាលពីខែមេសា ជាការសងសឹកចំពោះការវាយប្រហារដ៏សាហាវទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់នៅទីក្រុងដាម៉ាស ដែលអ៊ីស្រាអែលបានវាយប្រហារ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង