
ភ្នំពេញ៖ ព្រះមហាក្សត្រ និងសម្ដេចម៉ែ នៅថ្ងៃទី ៦ តុលា ឆ្នាំ២០២០នេះ បានយាងទៅទីក្រុងបេ៉កាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើន បានអញ្ជើញថ្វាយព្រះរាជដំណើរនេះ។

ជាមួយគ្នានោះសម្តេច បានជូនពរដល់ព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕
