Cc time web banner 054637

ព្យុះហឺរីខិនហេឡេនជន់លិចដល់«៤ម៉ែត្រ»ក្នុងរដ្ឋផ្លរីដាសហរដ្ឋអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ ព្យុះហឺរីខិនហេឡេនបានបោកបក់នៅរដ្ឋផ្លរីដារបស់សហរដ្ឋអាម៉េរិកដោយបានបំផ្លាញផ្ទះសម្បែង និងរថយន្តអស់ជាច្រើនគ្រឿងមនុស្សជាងមួយលាននាក់គ្មានអគ្គិសនីប្រើប្រាស់ ហើយផ្លូវថ្នល់ត្រូវបានជន់លិចទាំងស្រុង ព្យុះកំណាចនេះជាប្រភេទព្យុះមិនធ្លាប់កើតមានក្នុងទឹកដីសហរដ្ឋអាម៉េរិកជាច្រើនទសវត្សរ៍មកហើយ។

តាមមជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាម៉េរិក (NHC) បានព្រមានថាខ្យល់ព្យុះ ហេឡេន ដែលកំពុងផ្លាស់ទីយ៉ាងលឿននិងកំពុងតែបង្កគ្រោះថ្នាក់កាន់តែខ្លាំងឡើង ព្យុះសង្ឃរាប្រភេទទី ៤ នេះបានបោកបក់មកជិតទីក្រុង Perry នៅម៉ោងប្រមាណ ១១ យប់កាលពីថ្ងៃព្រហស្បតិ៍ ព្យុះកំណាចនេះធ្វើដំណើរក្នុងល្បឿន ២២៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្ទះ និងអាជីវកម្មជាង១លានខ្នងគ្មានថាមពល ព្យុះនេះនិងបង្កជាទឹកជំនន់លិចលើផ្ទៃដី៤ ដល់ ៦ម៉ែត្រ។ប្រធានាធិបតីអាម៉េរិកលោក Joe Biden បានជំរុញឲ្យប្រជាជនគោរពតាមការព្រមានជម្លៀសជាផ្លូវការ និងស្វែងរកកន្លែងមានសុវត្ថិភាពជាបន្ទាន់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង