Cc time web banner 054637

អាម៉េរិក និងសម្ព័ន្ធមិត្ត អំពាវនាវឱ្យមានបទឈប់បាញ់រយៈពេល ២១ថ្ងៃ នៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
សម័យប្រជុំលើកទី ៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ប្រព្រឹត្តនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ២០២៤

អាម៉េរិក៖ សហរដ្ឋអាម៉េរិក បារាំង និងសម្ព័ន្ធមិត្តមួយចំនួនបានអំពាវនាវឱ្យមានបទឈប់បាញ់រយៈពេល ២១ថ្ងៃភ្លាមៗនៅទូទាំងព្រំដែនអ៊ីស្រាអែល-លីបង់ បន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងឡើងក្នុងតំបន់មជ្ឈិមបូព៌ាមិនធ្លាប់មានចាប់តាំងពីសង្រ្គាមលោកលើកទី២បានបញ្ចប់។ ការអំពាវនាវរបស់អាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននេះធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

បើតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់ Biden បទឈប់បាញ់នឹងអនុវត្តចំពោះអ៊ីស្រាអែល-លីបង់ ដែលនឹងអនុញ្ញាតឱ្យភាគីជម្លោះទាំងអស់អាចស្វែងរកការចរចាឆ្ពោះទៅរកដំណោះស្រាយការទូត។ មន្រ្តដដែលបន្តទៀតថាស្ថានភាពបីលីបង់ និងអ៊ីស្រាអែលកំពុងតែស្ថិតក្នុងបន្ទាន់ក្រហមដែលតម្រូវឲ្យភាគីជម្លោះទាំងសងខាងស្វែងរកដំណោះស្រាយក្នុងការបញ្ចប់បញ្ហាជាបន្ទាន់។

មេដឹកនាំកំពូលៗក្នុងពិភពលោកបានសម្តែងការព្រួយបារម្ភថា ជម្លោះដែលកំពុងផ្ទុះដូចជាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន នឹងសង្រ្គាមរបស់អ៊ីស្រាអែលនៅហ្គាហ្សាប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីនដែលគាំទ្រដោយអ៊ីរ៉ង់កំពុងកើនឡើងយ៉ាងឆាប់រហ័សហើយបន្ថែមភាពតានតឹងមិនធ្លាប់មានចាប់តាំងពីសង្រ្គាមលោកលើកទី២បានបញ្ចប់ ហើយប្រសិនបើជម្លោះក្នុងតំបន់មិនត្រូវបានរកដំណោះស្រាយភ្លាមៗទេនោះអាចនិងរីកសាយភាយក្លាយជាសង្រ្គាមធំមិនធ្លាប់កើតមាន៕ 

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង