Cctime 6monthsfree desktop
Cc times  web banner kh (2)

ចិនគ្រោងដាក់ដំណើរការ«ចុងភៅមនុស្សយន្ត»ជាង៣ម៉ឺនគ្រឿង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ក្រុមហ៊ុនបច្ចេកវិទ្យាដែលផលិតមនុស្សយន្តមានឈ្មោះថា Hestia Technology Limited ដែលបានបង្កើតឡើង នៅហុងកុង ក្នុងឆ្នាំ ២០១៨ គ្រោងនឹងដាក់ដំណើរការមនុស្សយន្តចុងភៅ ៣ម៉ឺនគ្រឿងមានសមត្ថភាពធ្វើម្ហូប លាងចាន និង បម្រើសេវាកម្មភ្ញៀវ បានចំណាយពេលត្រឹមតែ៣នាទីតែប៉ុណ្ណោះ។ក្រុមហ៊ុនយក្សនេះ កំពុងធ្វើតេស្តសាកល្បងឲ្យមនុស្សយន្ត ធ្វើម្ហូប បម្រើសេវាកម្មដល់ ភ្ញៀវ និង សម្អាតកន្លែងដែលញាំអាហាររួចរាល់។

យោងតាមការប្រកាសពីក្រុមហ៊ុន ចុះផ្សាយដោយ Technology Innovation និង បណ្តាញព័ត៌មានរបស់ចិន បានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ គ្រោងនឹងផលិតចំនួនមនុស្សយន្តចំនួនជាង ៣០,០០០ គ្រឿង ដើម្បីចម្អិនម្ហូប និង បម្រើសេវាកម្មដល់អតិថិជនត្រឹមតែ៣នាទី ដោយក្រុមហ៊ុននេះអាចនិងបង្កើតប្រាក់ចំណូលបាន ២៥៦ លានដុល្លារអាម៉េរិក។អ្នកប្រើប្រាស់អាចជ្រើសរើសមុខម្ហូបនៅលើថេប្លេត ហើយមនុស្សយន្តនិងធ្វើតាមការកម្មង់ទិញរបស់អតិថិជនគ្រប់យ៉ាងដូចជា ទាញយកគ្រឿងផ្សំ ចម្អិនអាហារ និង លាងចាន។

ប្រភពដដែរ បានរាយការណ៍ថា ប្រព័ន្ធបច្ចេកវិទ្យារបស់ក្រុមហ៊ុន Hestia នឹងចូលរួមកាត់បន្ថយថ្លៃថាមពលអគ្គិសនីរហូតដល់៥០% កាត់បន្ថយថ្លៃឈ្នួលពលកម្មរហូតដល់ ៦៦% កាត់បន្ថយការប្រើប្រាស់ប្រេង ៦០% កាត់បន្ថយការប្រើប្រាស់ទឹក ៦៥%៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង