Cctimesw1140xh150cm copy

ចិនប្រាប់ពលរដ្ឋឲ្យចាកចេញពីអ៊ីស្រាអែលជាបន្ទាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ផ្សែង​ហុយ​ពេញ​ប្រទេស​លីបង់​ភាគ​ខាង​ត្បូងក្រោយពីមាន​អរិភាព​ឆ្លង​ព្រំដែន​ដែល​កំពុង​បន្ត​រវាង​ក្រុម​ហេសបូឡា និង​កងកម្លាំង​អ៊ីស្រាអែល 

ប៉េកាំង៖ ប្រទេសចិននៅរសៀលថ្ងៃទី ២៣ ខែកញ្ញានេះបានជំរុញពលរដ្ឋរបស់ខ្លួនក្នុងប្រទេសអ៊ីស្រាអែលឱ្យចាកចេញពីប្រទេសអ៊ីស្រាអែលឱ្យបានឆាប់តាមដែលអាចធ្វើបានជាបន្ទាន់។ ការព្រមាននិងអំពាវនាវនេះធ្វើឡើងចំពេលភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ Hezbollah គាំទ្រដោយប្រទេសលីបង់កំពុងតែមានកំដៅកាន់តែខ្លាំងឡើងដែលអាចនិងបង្កទៅជាភ្លើងសង្រ្គាមនៅទូទាំងតំបន់មជ្ឈិមបូព៌ានាពេលខាងមុខ។

យោងតាមសេចក្តីប្រកាសស្ថានទូតចិនប្រចាំនៅអ៊ីស្រាអែលបានឲ្យដឹងថាបច្ចុប្បន្ននេះ ស្ថានភាពនៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ មានភាពតានតឹងខ្លាំងដោយកំពុងតែមានជម្លោះយោធាជាញឹកញាប់បំផុតដែលអាចនិងបង្កដល់សុវត្ថិភាពពលរដ្ឋចិនក្នុងប្រទេសអ៊ីស្រាអែល។ស្ថានទូតចិនប្រចាំអ៊ីស្រាអែលបានអំពាវនាវឲ្យពលរដ្ឋខ្លួនចាកចេញពីប្រទេសអ៊ីស្រាអែលជាបន្ទាន់តាមដែលអាចធ្វើទៅបាន ជៀសវាងរងការវាយប្រហារពីការផ្ទុះសព្វាវុធជាថ្មីពីកងកម្លាំងលីបង់ និងក្រុមសកម្មប្រយុទ្ធ ហេសបូឡាហ៍ ។

គួរបញ្ជាក់ថាអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍បានបន្តគំរាមប្រើសពាវុធដាក់គ្នាក្រោយពីមានការផ្ទុះវិទ្យុទាក់ទងដោយបានសម្លាប់ក្រុមហេសបូឡាហ៍ប្រមាណជាង៤០នាក់ និងរបួស ជាង ៣០០០នាក់ ក្នុងការបំផ្ទុះរបស់អ៊ីស្រាអែលក៏បានផ្តាច់ជីវិតកូនរបស់មេក្រុមហេសបូឡាហ៍ម្នាក់ ដែលបានជំរុញឲ្យក្រុមលីបង់ដែលនៅពីហេសបូឡាហ៍ព្រមានសងសឹងអ៊ីស្រាអែលយ៉ាងធ្ងន់ធ្ងរជាទីបំផុត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង