Cctimesw1140xh150cm copy

«កម្មវិធីប្រគំតន្រ្តីរៃអង្គាសថវិការថយន្តតន្រ្តី» ជួយគាំទ្រដល់ថ្នាក់រៀនឧបករណ៍ភ្លេង ភ្លយ នៅតំបន់ស្ទឹងអារ៉ែង និងថ្នាក់ឧបករណ៍ភ្លេង គែន នៅខេត្តឧត្តរមានជ័យ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កម្មវិធីប្រគំតន្រ្តីរៃអង្គាសថវិការថយន្តតន្រ្តី នៅថ្ងៃ ២៧ កញ្ញា ២០២៤ ពីម៉ោង ៦ ល្ងាច ដល់ ១០យប់ ដើម្បីចូលរួមចំណែក ជួយគាំទ្រដល់ថ្នាក់រៀនឧបករណ៍ភ្លេង ភ្លយ នៅតំបន់ស្ទឹងអារ៉ែង និងថ្នាក់ឧបករណ៍ភ្លេង គែន នៅខេត្តឧត្តរមានជ័យ។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក សិល្បៈខ្មែរអមតៈ

បើតាមគេហទំព័រនៃ សិល្បៈខ្មែរអមតៈបានឱ្យដឹងថា កម្មវិធីប្រគំតន្រ្តីរៃអង្គាសថវិការថយន្តតន្រ្តី គឺដើម្បីរៃអង្គាសថវិការ ក្នុងគោលបំណងដើម្បីសម្រេចគោលដៅដូចខាងក្រោម៖

- ជួយគាំទ្រទៅដល់ថ្នាក់រៀនឧបករណ៍ភ្លេងគែនខេត្តឧត្តរមានជ័យ និងឧបករណ៍ភ្លេងភ្លយនៅតំបន់ស្ទឹងអារ៉ែង ខេត្តកោះកុង។

- បន្តផ្តល់មូលនិធិទៅដល់លិល្បករ និងប្រតិបត្តិករសិល្បៈ អាចបន្តការស្រាវជ្រាវ និងអភិរក្សឧបករណ៍ភ្លេងកម្រ។

- បន្តនាំយកឧបករណ៍ភ្លេងខ្មែរជាច្រើនទៅបន្តធ្វើបទបង្ហាញជូនដល់បងប្អូន សិស្សានុសិស្ស និងអ្នករស់នៅសហគមន៍ឆ្ងាយៗ។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក សិល្បៈខ្មែរអមតៈ

កម្មវិធីប្រគំតន្រ្តីនឹងធ្វើឡើងនៅថ្ងៃទី ២៧ កញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៦ ល្ងាច ដល់ ម៉ោង ១០ យប់ នៅទីតាំង Bouchon Wine Bar ។ប្រសិនបើមានចំណាប់អារម្មណ៍អាចទាក់ទងទៅកាន់លេខទូរស័ព្ទ ០១៧ ៧៧២ ៥៤៩ ។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក រថយន្តតន្ត្រីទិព្វខ្មែរ

គួរបញ្ជាក់ផងដែរថា តាមរយៈការចូលរួមកម្មវិធីនេះ អ្នកចូលរួមមិនត្រឹមតែទទួលបានការស្ដាប់និងរាំលេងកំសាន្តជាមួយសិល្បករជាច្រើនរូបប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបានចូលរួមចំណែកក្នុងការជួយជ្រោមជ្រែង និងអភិវឌ្ឍវិស័យសិល្បៈតន្ត្រី ជាពិសេសជួយគាំទ្រទៅដល់ថ្នាក់រៀនឧបករណ៍ភ្លេង ភ្លយ នៅតំបន់ស្ទឹងអារ៉ែង និងថ្នាក់ឧបករណ៍ភ្លេង គែន នៅខេត្តឧត្តរមានជ័យ ដើម្បីឲ្យពួកគាត់បានបន្តបណ្ដុះបណ្ដាលអ្នកជំនាន់ក្រោយនៅក្នុងសហគមន៍របស់ពួកគាត់ និងផ្សព្វផ្សាយវិស័យមួយនេះឱ្យកាន់តែមានភាពទូលំទូលាយ និងយូរអង្វែង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង