Cctimesw1140xh150cm copy

យុវជនកម្ពុជា ៥រូបចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សានៅប្រទេសចិន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

រាជធានីភ្នំពេញ៖ សិស្សានុសិស្ស ចំនួន ០៥នាក់   ដើម្បីចូលរួមកម្មវិធី "the Belt and Road Youth Science and Cultural Exchange Event (Guangxi)" ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។

បើតាមគេហទំព័រនៃក្រសួងអប់រំ បានឱ្យដឹងថា សិស្សានុសិស្សទាំង ៥ រូប មកពីសាលាជំនាន់ថ្មីវិទ្យាល័យព្រែកលៀប វិទ្យាល័យឫស្សីកែវ និងវិទ្យាល័យសម្ដេចហ៊ុនសែនភ្នំពេញថ្មី បានធ្វើដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ជាមួយនឹងគ្រូដឹកនាំ ចំនួន ០២នាក់ ដើម្បីចូលរួមកម្មវិធីដែលស្តីពី "the Belt and Road Youth Science and Cultural Exchange Event (Guangxi)"  ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅ សាធារណរដ្ឋប្រជាមានិតចិន។

កម្មវិធីនេះរៀបចំឡើងដោយមជ្ឈមណ្ឌលវិទ្យាសាស្រ្តកុមារ និងយុវជន នៃសមាគមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន សហការជាមួយសារមន្ទីរវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ខេត្ដក្វាងស៊ី ដែលជាដៃគូរបស់មជ្ឈមណ្ឌលស៊ីមេអូ QITEP in Science ប្រទេសឥណ្ឌូនេស៊ី ក្រោមគោលបំណងពង្រឹងការផ្លាស់ប្តូររវាងវប្បធម៌ លើកកម្ពស់ការយល់ដឹងក្នុងចំណោមប្រជាជាតិនានា ជំរុញស្មារតីច្នៃប្រឌិតថ្មីរបស់យុវជន និងជួយសម្រួលដល់ការសិក្សាទៅវិញទៅមកក្នុងចំណោមអ្នកវិទ្យាសាស្ត្រ និងគ្រូបង្រៀន សម្រាប់ការលើកកម្ពស់វិជ្ជាជីវៈរបស់ពួកគេ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង