Cctimesw1140xh150cm copy

កម្ពុជាប្រជុំជំរុញការងារការពារបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និង ព្រែកជ្រៃធំ-ព្រែកប៊ិញយី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការអន្តរក្រសួង នៅព្រឹកថ្ងៃ១៩ កញ្ញា បានអញ្ជើញដឹកនាំកិច្ចប្រជុំកិច្ច ពិភាក្សាលើកិច្ចការងារព្រំដែន កម្ពុជា-វៀតណាម និងកិច្ចប្រជុំលើកទី២ រវាងក្រុមការងារចម្រុះកម្ពុជា-វៀតណាម ដើម្បីដោះស្រាយបញ្ហា បាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និង ព្រែកជ្រៃធំ-ព្រែកប៊ិញយី តាមបណ្តោយព្រំដែន កម្ពុជា-វៀតណាម របស់លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីបង្ហាញជូនអំពីវឌ្ឍនភាពការងារ ដែលក្រុមការងារចម្រុះលើកិច្ចការព្រំដែន បានសម្រេចកន្លងទៅ ពោលគឺការបោះបង្គោលព្រំដែន កំណត់ព្រំដែនឲ្យច្បាស់លាស់ជាស្ថាពរ និងការសាង់សង់សំណង់ការពារច្រាំងទន្លេក្នុងការចាក់បេតុងនៅតាមមាត់ទន្លេតាមដែនដីនៃប្រទេសកម្ពុជា។

លោក ទូច សុឃៈ បានបន្តថា អ្វីដែលជាគោលបំណងមួយទៀតគឺ ពាកព័ន្ធនឹងការពិនិត្យលើការអ្វីៗដែលបានសម្រេចនិងធ្វើកន្លងទៅ ដើម្បីវិនិច្ឆ័យអំពីចំណុចខ្លាំង ចំណុចខ្សោយ ដើម្បីកំណត់ទិសដៅក្នុងការបំពេញសម្រេចកិច្ចការនោះឲ្យកាន់តែមានប្រសិទ្ធភាព ដោយសន្តិភាពរវាងប្រទេសកម្ពុជា និងវៀតណាម។ ជាលទ្ធផលសម្រេចទី១គឺកម្ពុជាបានចាក់បេតុង តាមបណ្តោយមាត់ទន្លេ មាត់ព្រែក ក្នុងតំបន់ជ្រៃធំ បានយ៉ាងស្អាត រឹងមាំ ជិតរួចរាល់ជាស្ថាព័រ គឺភាគីកម្ពុជា និងភាគីវៀតណាមគឺបានកំណត់នូវបន្ទាត់ព្រំដែនមួយច្បាស់លាស់ ព្រមទាំងបានបោះបង្គោលព្រំដែននៅលើទឹកដីកម្ពុជាជាក់ស្តែង និងលើទឹកដីវៀតណាមជាក់ស្តែងដូចគ្នា។

អ្នកនាំពាក្យរង បានបញ្ជាក់ថានេះគឺជាលទ្ធផលមួយដ៏ល្អប្រសើរដែលកើតចេញពីការពិភាក្សារបស់ក្រុមការងាររបស់ប្រទេសទាំងពីរក្នុងក្របខណ្ឌមិត្តភាពដោយផ្អែកទៅលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពពាក់ព័ន្ធផ្សេងៗដទៃទៀត ហើយកម្ពុជានឹងបន្តធ្វើកិច្ចការងារដ៏មានសារៈសំខាន់ជាប្រវត្តិសាស្រ្តនេះបន្តទៅទៀត ដើម្បីការការពារនូវបូរណភាពទឹកដី និងការថែរក្សាបន្ទាត់ព្រំដែនកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង