ភ្នំពេញ៖ រដ្ឋសភាកម្ពុជា នៅថ្ងៃទី២០កញ្ញា ស្អែកនេះនឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិនិត្យសំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការក សម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា ចំនួន ២រូប និងរបៀបវារៈសំខាន់ៗចំនួន ៣ទៀត ។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តកោះប្រជុំវិសាមញ្ញនីតិកាលទី៧ នាព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ខាងមុខ តាមសំណើររបស់រដ្ឋាភិបាល។ ការពិនិត្យដើម្បីរៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរដ្ឋាភិបាល២រូប ស្ថិតក្នុងចំណោមរបៀបវារៈដំបូងនៃកិច្ចប្រជុំ។