ភ្នំពេញ៖ សមាជិកអ្នកធាក់ស៊ីក្លូ ប្រមាណ៣០០នាក់ ទទួលអំណោយរបស់សម្តេច ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដោយបានផ្តល់ជាអំណោយជូនក្នុងឱកាសបុណ្យភ្ជុំបិណ្យ ក្នុងម្នាក់ៗទទួលបាន៖ថវិកា ៤ម៉ឺនរៀល,មី ១កេសតូច,ទឹកដោះគោ ៥កំប៉ុង,ត្រីខ ១យួរ,តែ ១កញ្ចប់,ខោអាវ ២០សម្រាប់ ដែលទទួលបានពីយុទ្ធនាការ ចាស់អ្នក ថ្មីខ្ញុំ របស់សមាគមកាយឫទ្ធិនារីកម្ពុជា។
លោកស្រី ជា ស៊ីណា ឃួង ស្រេងប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នាព្រឹក ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសប្បុរសធម៌ចែករំលែកសម្ភារៈ នៃយុទ្ធនាការ “ចាស់អ្នក ថ្មីខ្ញុំ” របស់សមាគមកាយឫទ្ធិនារីកម្ពុជា និងអំណោយរបស់សម្តេច ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ប្រមាណ៣០០នាក់ នៅសាលារាជធានីភ្នំពេញ។
ក្នុងឱកាសនោះលោកស្រី ជា ស៊ីណា ឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងខ្វាយខ្វល់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ជាក់ស្តែងសំរាប់ពេលនេះ សម្តេចនិងលោកជំទាវបានខ្វាយខ្វល់ចំពោះសុខទុក្ខ លោកអ៊ុ លោកពូដែលជាសមាជិកមូលនិធិត្រីចក្រយាន ដោយបានផ្តល់ជាអំណោយជូនក្នុងឱកាសបុណ្យភ្ជុំបិណ្យ ដោយក្នុងម្នាក់ៗទទួលបាន៖ថវិកា ៤ម៉ឺនរៀល,មី ១កេសតូច,ទឹកដោះគោ ៥កំប៉ុង,ត្រីខ ១យួរ,តែ ១កញ្ចប់,ខោអាវ ២០សម្រាប់ ដែលទទួលបានពីយុទ្ធនាការ ចាស់អ្នក ថ្មីខ្ញុំ របស់សមាគមកាយឫទ្ធិនារីកម្ពុជា៕