ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ការងារថែទាំសុខភាពប្រជាជន មន្ត្រីសុខាភិបាលគ្រប់លំដាប់ថា្នក់ត្រូវមានការតាំងចិត្តខ្ពស់ ក្នុងការប្រែក្លាយក្លាយឧបសគ្គទាំងឡាយឱ្យក្លាយទៅជាឱកាស ដើម្បីធ្វើឱ្យវិស័យសុខាភិបាលកាន់តែមានភាពប្រសើរឡើង។
ប្រសាសន៍នេះត្រូវបានថ្លែងឡើងនាឱកាសដែលលោកសាស្រ្តាចារ្យ ឈាង រ៉ា ធ្វើបទបាឋកថាលើសមិទ្ធិផល និងវឌ្ឍនភាពសុខាភិបាល ជូនមន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៨១៥នាក់ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។
លោកសាស្រ្តាចារ្យ បានលើកទឹកចិត្តឱ្យមន្រ្តីសុខាភិបាលទូទាំងប្រទេសបន្តកែលំអឱ្យកាន់តែប្រសើរឡើង ទាំងការកែលំអបន្ថែមលើការបដិសណ្ឋារកិច្ច និងលក្ខណៈបច្ចេកទេស ពិសេសការងារថែទាំសុខភាពប្រជាជន៕