Cctimesw1140xh150cm copy

ចិនប្រារព្ធខួបលើកទី«៩៣ឆ្នាំ»ពីការវាយប្រហារទាហានជប៉ុន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/


ចិន៖ ប្រទេសចិននៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤នេះបានប្រារព្ធខួបលើកទី ៩៣ឆ្នាំនៃការវាយប្រហាររបស់ទាហានជប៉ុនក្នុងសង្រ្គាមលោកលើកទី២ដែលជប៉ុនបានកាន់កាប់ក្រុងសិនយ៉ាង និងធ្វើបាបពលរដ្ឋចិនក្នុងក្រុងរាប់លាននាក់។ ទាហាន សិស្សានុសិស្ស និងមន្រ្តីជាច្រើនរូបបាននាំគ្នាឈរនៅមុខវិមានមួយនៅសារមន្ទីរប្រវត្តិសាស្ត្រ ក្នុងទីក្រុង Shenyang ស្ថិតក្នុងខេត្ត Liaoning ភាគឦសានប្រទេសចិននេះនៅថ្ងៃពុធនេះដើម្បីរំលឹក និងចងចាំការឈឺចាប់ជាខ្លាំងពីការវាយប្រហារចូលក្នុងក្រុងសិនយ៉ាងរបស់ចិន ។

ពិធីនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដែលជាការកំណត់ជោគវាសនាក្រុងសិនយ៉ាងដោយក្នុងឆ្នាំ ១៩៣១ កងទ័ពជប៉ុនបានបំផ្ទុះផ្លូវរថភ្លើងនៅជិតទីក្រុង Shenyang ក្រោមការគ្រប់គ្រងរបស់ទាហានជប៉ុន ហើយជប៉ុនបានចោទប្រកាន់កងទ័ពចិនបានបើកការវាយប្រហារលើខ្លួនជាមុន ដែលជប៉ុនបានប្រើល្បិចនេះដើម្បីជាលេសសម្រាប់ការឈ្លានពានជាបន្តបន្ទាប់ប្រឆាំងនឹងប្រទេសចិន។

នៅក្នុងទីក្រុងចំនួន ១៤ ក្នុង Liaoning បានបន្លឺសំឡេងស៊ីរ៉ែនវាយលុកតាមអាកាសរយៈពេល ៣នាទី ដោយប្រជាពលរដ្ឋកំពុងឈរក្នុងការគោរពយ៉ាងស្ងៀមស្ងាត់ដើម្បីរំលឹកនៃពេលវេលាខ្មៅ ងងឹតក្នុងប្រវត្តិសាស្ត្រវាយប្រហារជប៉ុនលើប្រទេសចិន។ ការឈ្លានពានរបស់ជប៉ុនឆ្នាំ 1931-1945 បានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាង ៣៥ លាននាក់ក្នុងនោះមានកងទ័ព និងជនស៊ីវិលរបស់ចិន ដែលស្មើនឹងមួយភាគបីនៃជនរងគ្រោះនៃសង្គ្រាមលោកលើកទី ២ នៅទូទាំងពិភពលោក៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង