Cctimesw1140xh150cm copy

កូរ៉េខាងជើងបាញ់«មីស៊ីលផ្លោង»រយៈចម្ងាយខ្លីជាច្រើនទៅសមុទ្រខាងកើត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោកគីមជុងអ៊ុនពិនិត្យមើលការបាញ់មីស៊ីល

ព្យុងយ៉ាង៖ កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ (SRBMs) នៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ ចូលទៅក្នុងសមុទ្រខាងកើត។ ការបាញ់បង្ហោះចូលសមុទ្រជាថ្មីនេះធ្វើឡើងត្រឹមតែប្រាំថ្ងៃបន្ទាប់ពីលោកបានបង្ហាញពីកន្លែង ផលិតសារធាតុអ៊ុយរ៉ាញ៉ូម ប្រើប្រាស់សម្រាប់ផលិតក្បាលគ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើង។

យោងតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានប្រកាសថា ខ្លួនបានរកឃើញការបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើននៅព្រឹកថ្ងៃពុធនេះក្នុងទិសដៅភាគឦសានពីតំបន់ Gaecheon ក្នុងខេត្តព្យុងយ៉ាងខាងជើង។ បច្ចុប្បន្ន យោធាកំពុងធ្វើការវិភាគពីលក្ខណៈលម្អិតនៃប្រភេទមីស៊ីន។ កងកម្លាំងយោធាកូរ៉េខាងត្បូងកំពុងពង្រឹងការឃ្លាំមើល និងការប្រុងប្រយ័ត្នប្រឆាំងនឹងការបាញ់បង្ហោះបន្ថែមទៀតរបស់កូរ៉េខាងជើង ហើយកំពុងចែករំលែកលំអិតបន្ថែមទៅសម្ព័ន្ធមិត្តរបស់ខ្លួនមានជប៉ុន និងសហរដ្ឋអាម៉េរិក ។

កន្លែងផលិតតសារធាតុអ៊ុយរ៉ាញ៉ូមដែលជាធាតុចម្រាញ់ខ្ពស់ដែលប្រើក្នុងការផលិតក្បាលគ្រាប់នុយក្លេអ៊ែរ

គួរបញ្ជាក់ថាប្រទេសកូរ៉េខាងជើងបានបង្ហាញពីកន្លែងផលិតសារធាតុអ៊ុយរ៉ាញ៉ូមដែលជាធាតុចម្រាញ់ខ្ពស់ដែលប្រើក្នុងការផលិតក្បាលគ្រាប់នុយក្លេអ៊ែរកាលពីថ្ងៃទី ១៣ ខែកញ្ញា ដែលជាការបង្ហាញទៅកាន់ប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោកលើកដំបូងបង្អស់របស់ខ្លួន។ កូរ៉េខាងត្បូងបានសម្តែងការព្រួយបារម្ភជាខ្លាំងជុំវិញនៃការវិវត្តន៍នៃសកម្មភាពយោធាជាច្រើនរបស់កងកម្លាំងនៃប្រទេសកូរ៉េខាងជើង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង