ភ្នំពេញ៖ កម្មករនិយោជិតក្រុមហ៊ុន ស៊ីនទ្រី ប្រមាណជាង១០០០នាក់់ កំពុងធ្វើការតវ៉ាទាមទារ នូវអត្ថប្រយោជន៍សំណងបញ្ចប់កិច្ចសន្យា និងបញ្ឈប់ពីការងារ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ សំរាមនៅក្នុងទីក្រុងភ្នំពេញមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារតែបុគ្គលិកក្រុមហ៊ុនស៊ីនទ្រី បានធ្វើពហីកា មិនព្រមធ្វើការប្រមូលសំរាម ដើម្បីទាមទាអត្ថប្រយោជន៍ការងារមួយចំនួន។
កម្មករនិយោជិត ប្រមាណជាង១០០០នាក់ ដែលធ្វើការផ្នែកសំអាត និងរើសសំរាមប្រចាំក្រុមហ៊ុនស៊ីនទ្រី បាននឹងកំពុងទាមទាមទារ នូវអត្ថប្រយោជន៍ សំណងបញ្ចប់កិច្វសន្យា និងបញ្ឈប់ពីការងារ ដោយមិនព្រមធ្វើការប្រមូលសំរាមដូចសប់មួយដង នៅថ្ងៃច័ន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០នេះ។

ទន្ទឹមនឹងការធ្វើការតវ៉ានេះ កម្មករនិយោជិតចំណុចបានទាមទារនូវចំណុចចំនួន៥ ដូចជា ប្រាក់បំណាច់អតីតភាព,ប្រាក់សំណងជម្ងឺចិត្ត, ប្រាក់ជួសឱ្យការជូនដំណឹង, ប្រាក់ខែចុងក្រោយ និងការឈប់សម្រាកប្រចាំនៅសល់ ។
សូមជម្រាបជូនថា ការតវ៉ានេះបានធ្វើឡើងចាប់តាំងពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០មកម្ល៉េះ ដោយសារមានករណីបើកប្រាក់ខែយឺតយ៉ាវសំរាប់ខែកញ្ញា៕
