681 ezgif.com resize
Swift cc time

ស្ត្រីជនជាតិជប៉ុនជាង១០ម៉ឺននាក់ភាគច្រើនមានអាយុលើសពី ១០០ ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
លោកយាយ Tomiko Itooka ដែលមានអាយុ១១៦ឆ្នាំ

តូក្យូ៖ ចំនួនស្តី្រនៅក្នុងប្រទេសជប៉ុន ដែលមានអាយុលើសពី ១០០ឆ្នាំកើនឡើងដល់កម្រិតខ្ពស់បំផុតជាង ៩៥,០០០នាក់ ដែលស្ទើរតែ ៩០ភាគរយភាគច្រើនជាស្ត្រី។ តាមរបាយការណ៍រដ្ឋាភិបាលជប៉ុនក្នុងខែកញ្ញានេះ ប្រទេសជប៉ុនមានមនុស្សចាស់អាយុលើសពី ១០០ឆ្នាំសរុប ៩៥,១១៩ នាក់ កើនឡើង ២,៩៨០នាក់ ដោយក្នុងនោះមានស្ត្រី ៨៣,៩៥៨នាក់ និងបុរស ១១,១៦១នាក់។ នេះបើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលជប៉ុនចេញផ្សាយ។

លោកយាយ Maria Branyas Morera បានទទួលមរណៈភាពកាលពីខែមុននៅប្រទេសអេស្ប៉ាញក្នុងអាយុ ១១៧ ឆ្នាំ

តាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានបង្ហាញថា ចំនួនមនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំបានកើនឡើងដល់កម្រិតខ្ពស់បំផុតគឺ ៣៦,២៥លាននាក់ ដែលស្មើនឹង ២៩,៣ ភាគរយនៃចំនួនប្រជាជនជប៉ុន។ សមាមាត្រនេះ ធ្វើឱ្យប្រទេសជប៉ុនស្ថិតនៅលំដាប់កំពូលនៃបញ្ជីប្រទេស និងតំបន់ចំនួន ២០០ ដែលមានប្រជាជនជាង ១០០,០០០នាក់ អាយុវែង។


យោងតាមក្រុមស្រាវជ្រាវ Gerontology ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានឱ្យដឹងថា ប្រទេសជប៉ុនបច្ចុប្បន្ន ក៏មានស្ត្រីវ័យចំណាស់ជាងគេបំផុតលើពិភពលោក គឺអ្នកស្រី Tomiko Itooka ដែលកើតនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ១៩០៨ និងមានអាយុ ១១៦ ឆ្នាំ នឹងត្រូវបានប្រកាសម្ចាស់កំណត់ត្រាថ្មី បន្ទាប់ពីលោកស្រី Maria Branyas Morera បានទទួលមរណៈភាពកាលពីខែមុននៅប្រទេសអេស្ប៉ាញក្នុងអាយុ ១១៧ ឆ្នាំ។ បច្ចុប្បនេះអ្នកស្រី Itooka រស់នៅក្នុងមណ្ឌលថែទាំមួយនៅក្នុងតំបន់ Ashiya ក្នុងខេត្ត Hyogo ភាគខាងលិចប្រទេសជប៉ុន។

ប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសជប៉ុនកំពុងប្រឈមមុខនឹងវិបត្តិចំនួនប្រជាជនកាន់តែអាក្រក់ឡើងជាលំដាប់ ដោយសារតែចំនួនមនុស្សចាស់ បន្តកើនឡើងនាំឱ្យថ្លៃព្យាបាល និងសុខុមាលភាពកើនឡើង ។ប្រជាជនសរុបរបស់ប្រទេសនេះ គឺ ១២៤ លាននាក់ បន្ទាប់ពីបានធ្លាក់ចុះចំនួន ៥៩៥,០០០នាក់ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែពលរដ្ឋជប៉ុនភាគច្រើនបដិសេធមិនយកកូនបើទោះបីជារដ្ឋាភិបាលប្រកាសជំនួយជួយដល់គ្រួសារអ្នកដែលមានបន្ទុកកូនក៏ដោយ៕


Khcct banner

អត្ថបទទាក់ទង