Cctimesw1140xh150cm copy

មន្ទីរពេទ្យ អ៊ីនធ័រឃែរ បើកដំណើរការសាខា អ៊ិចប្រេស ថ្មីរបស់ខ្លួនដើម្បីផ្តល់សេវាថែទាំសុខភាពចម្បងកាន់តែជិតលោកអ្នក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៤- មន្ទីរពេទ្យ អ៉ីនធ័រឃែរ ដែលតែងតែផ្តល់សេវាកម្មថែទាំសុខភាពឈានមុខគេ បានប្រកាសពីការបើកដំណើរការនៃ អ៉ីនធ័រឃែរ អ៉ិចប្រេស ដែលជាគំនិតផ្តួចផ្តើមក្នុងការនាំយកសេវាថែទាំសុខភាពឲ្យកាន់តែជិតសហគមន៍របស់អ្នក។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសម្រាប់ដំណោះស្រាយបញ្ហាសុខភាពជាមួយនឹងភាពងាយស្រួល និងទំនុកចិត្ត ដូច្នេះសាខា អ៉ីនធ័រឃែរ អ៉ិចប្រេស ទាំងពីរមានគោលបំណងផ្តល់នូវការថែទាំសុខភាពតាមតម្រូវការ និងយកចិត្តទុកដាក់លើសហគមន៍បន្ថែមទៀតផ្តោតលើសុខភាព និងសុខមាលភាពលោកអ្នក។

សាខាអ៉ីនធ័រឃែរ អ៉ិចប្រេស ថ្មីនេះមានទីតាំងស្ថិតនៅ វិមានកុលាប និង Urban Village (ផ្លូវ ៦០ ម៉ែត្រ) ដើម្បីបន្ថែមសេវាកម្មថែទាំសុខភាពរវាងមន្ទីរពេទ្យធំ និងការថែទាំបឋម ដោយផ្តល់នូវលទ្ធភាពទទួលបានសេវាថែទាំសុខភាពសំខាន់ៗយ៉ាងឆាប់រហ័ស។ សាខា អ៉ីនធ័រឃែរ អ៉ិចប្រេស នឹងផ្តល់ការពិនិត្យនិងព្យាបាលមួយសម្រាប់អ្នកជំងឺដែលសែ្វងរកសេវាសុខភាពរហ័សនៅក្នុងសហគមន៍របស់ពួកគេ ក៏ដូចជាការបញ្ចូនទៅកាន់មន្ទីរពេទ្យ អ៉ីនធ័រឃែរ ទាន់ពេលវេលាដែលជាមន្ទីរពេទ្យស្តង់ដារអន្តរជាតិ។

អ៉ីនធ័រឃែរ អ៉ិចប្រេស នឹងផ្តល់ជូននូវសេវាកម្មថែទាំសុខភាពជាច្រើនជាមួយទំនុកចិត្តខ្ពស់ រួមមានការពិគ្រោះជំងឺទូទៅ ការចាក់វ៉ាក់សាំង ការពិនិត្យសុខភាព ជំនួយសង្គ្រោះបន្ទាន់ និងការប្រើប្រាស់ឧបករណ៍ឆក់បេះដូងស្វ័យប្រវត្តិ (AEDs)។ ដើម្បីជាការអបអរសាទរសម្រាប់ការបើកដំណើរការថ្មី អ៉ីនធ័រឃែរ អ៉ិចប្រេស នឹងមានការផ្តល់ជូនពិសេស រួមទាំងការបញ្ចុះតម្លៃ ២០% លើសេវាពិគ្រោះជាមួយវេជ្ជបណ្ឌិត កញ្ចប់ពិនិត្យសុខភាពមូលដ្ឋានពិសេស និងតម្លៃពិសេសលើវ៉ាក់សាំងជំងឺគ្រុនផ្តាសាយរួមជាមួយនឹងកញ្ចប់សុខភាពកុមារផងដែរ។

ការបើកដំណើរការរបស់អ៉ីនធ័រឃែរ អ៉ិចប្រេស គឺស្របតាមបេសកកម្មរបស់មន្ទីរពេទ្យ អ៉ីនធ័រឃែរ ក្នុងការផ្តល់នូវការថែទាំសុខភាពដែលមានគុណភាពខ្ពស់ និងការទទួលបានសេវាសុខភាពកាន់តែងាយស្រួលជូនលោកអ្នក។ សាខានីមួយៗមានក្រុមការងារផ្នែកវេជ្ជសាស្រ្តជំនាញ ដែលទទួលបានការបណ្តុះបណ្តាលខ្ពស់ រួមទាំងក្រុមគ្រូពេទ្យផ្នែកជំងឺទូទៅ និងគិលានុបដ្ឋាយិកា ដែលធានាបាននូវការថែទាំប្រកបដោយទំនុកចិត្ត និងអ្នកជំនាញផ្នែកសុខភាពដែលស្ថិតនៅក្បែរសហគមន៍របស់អ្នក។ លើសពីនេះគ្រឿងបរិក្ខារនៅតាមសាខានីមួយៗត្រូវបានរៀបចំឡើងដោយគិតគូរពីសុខភាព និងសុវត្ថិភាពសហគមន៍ ដែលធ្វើឱ្យពួកគេក្លាយជាគោលដៅថែទាំសុខភាពសម្រាប់សេវាវេជ្ជសាស្រ្តរហ័ស និងមានប្រសិទ្ធភាព។ ការពង្រីកសាខាទាំងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ របស់មន្ទីរពេទ្យ អ៉ីនធ័រឃែរ ក្នុងការផ្តល់សេវាសុខភាពឲ្យកាន់តែទូលំទូលាយ ដើម្បីដឹកនាំវិស័យសុខាភិបាលក្នុងការផ្តល់នូវដំណោះស្រាយថែទាំសុខភាពដែលផ្តោតលើអ្នកជំងឺ និងសហគមន៍ជាចម្បង។

នៅ មន្ទីរពេទ្យ អ៉ីនធ័រឃែរ សុខភាពរបស់អ្នកគឺជាបេសកកម្មរបស់យើង។

សម្រាប់ព័ត៌មានលម្អិត និងការសាកសួរបន្ថែម

សម្រាប់ព័ត៌មានបន្ថែមអំពីសាខាថ្មីរបស់ អ៉ីនធ័រឃែរ សាខាអ៉ិចប្រេស និងការផ្តល់ជូនពិសេសក្នុងការបើកដំណើរការថ្មី ឬការណាត់ជួប សូមចូលទៅកាន់គេហទំព័ររបស់មន្ទីរពេទ្យ អ៉ីនធ័រឃែរ ឬ ទាក់ទងផ្នែកសេវាអតិថិជនតាមរយៈ +855 23 996 901 ឬ [email protected] សម្រាប់ អ៉ីនធ័រឃែរ សាខាអ៉ិចប្រេស នៅ វិមានកុលាប និង + 855 23 996 902 ឬ [email protected] សម្រាប់ អុីនធ័រឃែរ សាខាអ៉ិចប្រេស នៅ Urban Village។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង