ក្រុងព្រះសីហនុ៖បុរសជនជាតិចិនម្នាក់យកខ្សែចង ក បម្រុងលោតពីលើអាគារ ដើម្បីសម្លាប់ខ្លួន ដោយសារតែថៅកែមិនបើកប្រាក់ខែជូនរូបគេ។ហេតុការណ៍នេះកើតឡើងនៅតាមផ្លូវអិលវីក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ វេលាម៉ោង៣កន្លះរសៀល ថ្ងៃ៣ តុលា ២០២០នេះ។
បើពិនិត្យពីភិនភាគបុរសជនជាតិចិនម្នាក់រូបនេះ អាចជាកម្មករសំណង់ ហើយក្នុងក្រដាសដែលចងជាប់នឹង ក បានសរសេរថា «បើថៅកែមិនព្រមបើកប្រាក់ខែឱ្យ រូបគេនឹងលោតសម្លាប់ខ្លួន»។
តែយ៉ាងណាក៏ដោយ កងប្រតិបត្តិការរុករកនិងសង្គ្រោះ៧១១ កងពលតូចលេខ៧០ដែលប្រចាំការនៅសាលាហ្វឹកហ្វឹនសង្គ្រោះមិត្តភាពកម្ពុជាជប៉ុនខេត្តព្រះសុីហានុចេញប្រតិបត្តិការសង្គ្រោះបានដោយសុវត្ថិភាពហើយ៕


