ភ្នំពេញ៖សិស្សចំនួន២ក្រុមមកពីវិទ្យាល័យ អេយូភីភី បានជ័យលាភីលេខ ១ ក្នុងការប្រកួតប្រជែងរ៉ូបូតទិចអូឡាំព្យា២០២៤ លើវិញ្ញាសា Future Innovators, និង Future Engineers ដែលនឹងចូលរួមប្រកួតំណាងកម្ពុជានៅប្រទេសតួកគី។សិស្សចំនួនពីរក្រុម ដែលមានឈ្មោះ Charlie Brown និង Snoopie នឹងចូលរួមប្រកួតនៅប្រទេសតួកគី។
ក្រុម Charlie Brown មានឈ្មោះ វ៉ាន់ប៊េន, សិរីវឌ្ឍនៈ, វិធាន បានជ័យលាភីលេខ ១ លើវិញ្ញាសា Future Innovators ។ ចំណែកឯក្រុម Snoopie មានសិស្សឈ្មោះ រតនៈបុត្រ, វង្សឆៃយុទ្ធ, គីមរ័ត្នពិសិដ្ឋ ដែលបានជ័យលាភីលេខ១ លើវិញ្ញាសា Future Engineer។ ក្រុមទាំងពីរមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ចូលរួមប្រកួតក្នងកម្មវិធីប្រកួតប្រជែងរ៉ូបូតទិចអូឡាំព្យាដពិភពលោក ២០២៤ (WRO 2024) ប្រទេសតួកគី។
គួរបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងរ៉ូបូតទិចអូឡាំព្យាដពិភពលោក ជាកម្មវិធីមួយដែលមានការប្រកួតប្រជែងរវាងបណ្តាប្រទេសមកពីជុំវិញពិភពលោក ប្រកួតលើវិញ្ញាសានានា ដែលក្នុងនោះប្រទេសកម្ពុជានឹងមានក្រុមបីផ្សេងគ្នាសម្រាប់ការប្រកួតថ្នាក់អន្តរជាតិ គឺ ផ្នែក Robomission, Future Innovators, និង Future Engineers ដែលនឹងប្រព្រឹត្តទៅនៅប្រទេសតួកគី កំឡុងខែវិច្ឆិកា៕