Cctimesw1140xh150cm copy

២ឆ្នាំ៖សៀវភៅស្នាក់នៅថ្មីជាង១០ម៉ឺនក្បាល ត្រូវបានផ្តល់ឱ្យពលរដ្ឋទូទាំងប្រទេស

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ រយៈពេល២ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤នេះ មន្រ្តីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃនៅទូទាំងប្រទេស បានផ្ដល់សៀវភៅស្នាក់នៅចំនួនជាង១០ម៉ឺនក្បាល ដល់ប្រជាពលរដ្ឋ និងបំបែកសៀវភៅគ្រួសារថ្មីចំនួនជាង៤ម៉ឺនក្បាល។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

តាមរបាយការណ៏របស់នាយកដ្ឋានអត្តសញ្ញាណ បានផ្តល់សៀវភៅស្នាក់នៅថ្មីចំនួន១៣២,៥១២ក្បាល បានបំបែកសៀវគ្រួសារថ្មីចំនួន ៤៣,៧៤៤ក្បាល និងទុតិយតា១១៦,៦៩៩ក្បាល ផ្តល់សៀវភៅគ្រួសារថ្មីចំនួន ១០០,០៤៩ក្បាល បំបែកសៀវភៅគ្រួសារថ្មី ចំនួន ៣៣,៧៨៦ក្បាល ធ្វើទុតិយតាចំនួន ៨៧,៧៨៥ក្បាល ។ បើគិតមកដល់ពេលបច្ចុប្បន្ននេះ ការផ្តល់សៀវភៅស្នាក់នៅបានចំនួន ៣,៣៩៨,៨៥៧ក្បាល ធ្វើទុតិយតាចំនួន ៧០៩,៦៣៧ក្បាល និងផ្តល់សៀវភៅគ្រួសារសរុប ៣,៣៩៨,៨៥៧ក្បាល ទុតិយតាចំនួន ៤៤២,០០៨ក្បាល។

លោក ទូច សុឃ: បានបញ្ជាក់ថា ការបញ្ចូលទិន្ន័យចុះបញ្ជីទៅក្នុងប្រព័ន្ធកុំព្យូទ័រ ក្នុងនោះមានដូចជា ខេត្តកែប កំពត និង១៤សង្កាត់នៃរាជធានីភ្នំពេញរួមមាន សៀវភៅស្នាក់នៅចំនួន ៣,៧៦៧គ្រួសារ មានមនុស្ស ១៥,៧៩៦នាក់ ស្រី៨,០៣០នាក់។ សៀវភៅគ្រួសារចំនួន ១,១១៥គ្រួសារ មានមនុស្ស ៤,៤៧០នាក់ ស្រី២,៣០២នាក់។ ក្នុងនោះផងដែរបើបូកយោង គិតត្រឹមថ្ងៃទី១៨ សីហា ឆ្នាំ២០២៤ ការបញ្ចូលសៀវភៅស្នាក់នៅ ក្នុងប្រព័ន្ធបានចំនួន ១៦,៧៦៣គ្រួសារ និងសៀវភៅគ្រួសារបានចំនួន ៦,៧៧០គ្រួសារ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង