Cctimesw1140xh150cm copy

យុវជន១៥ក្រុមចូលប្រកួត«ផែនការអាជីវកម្ម» ខណៈ៥ក្រុមបានឈានទៅវគ្គផ្តាច់ព្រ័ត្រ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ នាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៣ ខែកញ្ញា បានរៀបចំពិធីបើកវគ្គប្រកួតជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម (អាជីវកម្មខ្ញុំ)។ នៅក្នុងនោះមានយុវជនចំនួន ៥ក្រុម បានបន្ដទៅកាន់វគ្គប្រកួតផ្តាច់ព្រ័ត្រ នៅក្នុងចំណោមយុវជន១៥ក្រុម។

ឆ្លងកាត់ការវាយតម្លៃដ៏ស្វិតស្វាញ យុវជន៥ក្រុមនឹងឈានទៅកាន់វគ្គប្រកួតផ្តាច់ព្រ័ត្រ មានដូចជា គម្រោងប្រពៃ មកពីខេត្តបន្ទាយមានជ័យ, គម្រោងរាជនីម្ទេសឦសាន មកពីខេត្តរតនៈគិរី, គម្រោងធ្យូងអនាម័យ មកពីខេត្តកំពង់ស្ពឺ, គម្រោងជីស្រកីដូងធម្មជាតិ មកពីខេត្តសៀមរាប, និងគម្រោងក្រវាញប៉ៃលិន មកពីខេត្តប៉ៃលិន។

កម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម រៀបចំឡើងក្នុងគោលបំណងជួយដល់ការអភិវឌ្ឍសមត្ថភាពជំនាញ និងបំណិនសហគ្រិនភាព ដល់យុវជនជាសិស្សថ្នាក់ទី១០ និងទី១១។ កម្មវិធីនេះក៏បានជួយសម្រួចសមត្ថភាពវិជ្ជាជីវៈបែបសហគ្រិនភាព និងបំណិនសហគ្រិនជោគជ័យ បែបអនុវត្តជាក់ស្តែងដល់យុវជន ជាពិសេសការបណ្តុះបណ្តាលចំណេះដឹង និងការបង្កើតគំនិតថ្មីៗ លើបំណិនរៀបចំផែនការអាជីវកម្ម ដែលឆ្លើយតបទៅនឹង ការផ្លាស់ប្តូរបែបវិជ្ជមាន នៅក្នុងសង្គម និងតម្រូវការទីផ្សារការងារក្នុងបរិបថបដិវត្តន៍ឧស្សាហកម្ម៤.០ និងការអប់រំបែបឌីជីថល៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង