681 ezgif.com resize
Swift cc time

«ហ្មម៉ុក»ជាប់ចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតធ្វើម្ហូបនៅថៃ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ថៃ៖ ម្ហូបបែបប្រពៃណីខ្មែរមួយដែលមានឈ្មោះថា «ហ្មម៉ុក» ជាប់ចំណាត់ថ្នាក់លេខមួយសម្រាប់មុខម្ហូបតំណាងជាតិក្នុងព្រឹត្តិការណ៍ Thailand World Junior Chef Battle 2024 ដែលជាការប្រកួតអាហារលំដាប់ពិភពលោកនៅប្រទេសថៃ។ ហ្មម៉ុក ជាម្ហូបជាតិខ្មែរដែលធ្វើដោយត្រីចំហុយ ឬសាច់ផ្សេងៗក្នុងទឹកដូង និងគ្រឿងទេសរុំក្នុងកន្ត្រកស្លឹកចេក។

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ លោក ឈុន ប៊ុនឈូ តំណាងចុងភៅវ័យក្មេងកម្ពុជា នៅក្នុងព្រឹត្តិការណ៍នេះជាលើកដំបូង បាននិយាយថា ក្រុមការងាររបស់លោកមានមោទនភាពដែលបាននាំយកហ្មម៉ុកចូលរួមក្នុងព្រឹត្តិការណ៍ Chef Battle ។ លោក ឈុន ប៊ុនថូ បានបញ្ជាក់ថា ការប្រកួតប្រជែងនេះគឺជាឱកាសដ៏ល្អសម្រាប់ចុងភៅកម្ពុជាក្នុងការបង្ហាញមុខម្ហូបខ្មែរទៅកាន់ពិភពលោក និងអភិវឌ្ឍសមត្ថភាពរបស់ពួកគេសម្រាប់ព្រឹត្តិការណ៍អាហារអន្តរជាតិនាពេលអនាគត។

រហូតដល់ថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែសីហា សមាគមចុងភៅថៃ សហការជាមួយសមាគមន៍ចុងភៅពិភពលោក (WAC) បានរៀបចំការប្រកួត Thailand World Junior Chef Battle ឆ្នាំ 2024។ ការប្រកួតនេះបានទាក់ទាញក្រុមចុងភៅចំនួន១៦ មកពី ១៣ ប្រទេស រួមមាន កម្ពុជា អូស្ត្រាលី ចិន ក្រិក ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ម៉ាល់ឌីវ ម៉ុងហ្គោលី សិង្ហបុរី កូរ៉េខាងត្បូង សហរដ្ឋអាម៉េរិក វៀតណាម និងប្រទេសម្ចាស់ផ្ទះគឺប្រទេសថៃ៕

Khcct banner

អត្ថបទទាក់ទង