Cc time web banner 054637

សមាគមឧកញ៉ាកម្ពុជាទទូចឱ្យរតនាគារសហរដ្ឋអាម៉េរិក ពិចារណាឡើងវិញលើករណីដ៏អយុត្តិធម៌ លើលោកអ្នកឧកញ៉ា លី យ៉ុងផាត់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា ទទូចឱ្យរតនាគារសហរដ្ឋអាម៉េរិក ពិចារណាឡើងវិញលើករណីដ៏អយុត្តិធម៌ និងលុបចោលការដាក់ទណ្ឌកម្ម លើលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងក្រុមហ៊ុន L.Y.P Group ព្រមទាំងអាជីវកម្មពាក់ព័ន្ធចំនួន៤ទៀត ដោយចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ពីបទជាប់ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា (Cyber Crime)។ នេះបើតាមសេចក្ដីជូនដំណឹងរបស់សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

សមាគមឧកញ៉ាកម្ពុជា ខកចិត្ត និងសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តដោយអយុត្តិធម៌របស់រតនាគារសហរដ្ឋអាម៉េរិក បានសម្រេចដាក់ទណ្ឌកម្មលើ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងក្រុមហ៊ុន L.Y.P Group ព្រមទាំងអាជីវកម្មពាក់ព័ន្ធចំនួន៤ទៀត ដោយចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ពីបទជាប់ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា (Cyber Crime) កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

អស់ជាច្រើនទស្សវត្សរ៍មកហើយដែល លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុន L.Y.P Group បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ការកាត់បន្ថយភាពក្រីក្រតាមរយៈការបង្កើតការងារដល់ប្រជាពលរដ្ឋខ្មែររាប់ម៉ឺនកន្លែង និងការចូលរួមសកម្មភាពសប្បុរសធម៌យ៉ាងច្រើន ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅកម្ពុជា និងតំបន់។

សមាគមឧកញ៉ាកម្ពុជា ជឿជាក់ថា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ មិនអាចធ្វើសកម្មភាពជួញដូរមនុស្សដូចការចោទប្រកាន់នោះទេ។ ដូច្នេះ សមាគមឧកញ៉ាកម្ពុជា ទទូចឱ្យរតនាគារសហរដ្ឋអាម៉េរិក ពិចារណាឡើងវិញលើករណីដ៏អយុត្តិធម៌ និងលុបចោលការដាក់ទណ្ឌកម្មនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង