Cc time web banner 054637

Dmitry Peskov ៖ ការព្រមានរបស់ពូទីនគឺជាលើកចុងក្រោយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

រុស្ស៊ី៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ជាថ្មីម្តងទៀតថា ការព្រមានរបស់លោកពូទីននៃការរីកសាយភាយសង្រ្គាមលោកលើកទី៣ បើអ៊ុយក្រែនហ៊ានប្រើនុយក្លេអ៊ែរលោកខាងលិចគឺជាការព្រមានលើកចុងក្រោយរបស់លោកជុំវិញសកម្មភាពចូលរួមជាមួយសង្រ្គាមអ៊ុយក្រែនរបស់ក្រុមសម្ព័ន្ធមិត្តលោកខាងលិច។ ការបញ្ជាក់របស់អ្នកនាំពាក្យរបស់លោកពូទីននេះធ្វើឡើងក្រោយពីអង់គ្លេសបានសម្រេចអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីល STORM SHADOW វាយចូលដែនដីនៃប្រទេសរុស្ស៊ី។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov 

បើតាមលោក Dmitry Peskov ចក្រភពអង់គ្លេសគឺជាប្រទេសដំបូងគេដែលផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួនទៅកាន់អ៊ុយក្រែនក្នុងខែឧសភា ឆ្នាំ ២០២៣ ក្រោយមកមាន ប្រទេសបារាំងនិងបណ្តាលប្រទេសមួយចំនួនទៀតបន្តជំនួយដល់អ៊ុយក្រែន ដែលការផ្តល់នេះគឺជាសញ្ញានៃការចូលប្រឡូកជាមួយសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនដោយប្រយោល។ លោក Peskov បានបញ្ជាក់ទៀតថាការព្រមានចុងក្រោយរបស់លោកពូទីនមានសារៈសំខាន់ខ្លាំងណាស់ ដែលលោកខាងលិចត្រូវតែយកចិត្តទុកដាក់ជាមួយការព្រមានលើកនេះ។

សម្រាប់លោក Peskov បើលោកខាងលិចអនុញ្ញាតឲ្យក្រុងគៀវវាយលុកលើគោលដៅជ្រៅក្នុងប្រទេសរុស្ស៊ីនោះ «វានឹងមានន័យថាសម្ព័ន្ធមិត្តប្រទេសណាតូ អាម៉េរិក និងបណ្តាលប្រទេសអឺរ៉ុបកំពុងប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី» ដោយនោះរុស្ស៊ីនឹងធ្វើការសម្រេចចិត្តសមស្របដោយផ្អែកលើការគំរាមកំហែងដល់ប្រទេសរុស្ស៊ី៕

Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង