Cc time web banner 054637

យុវជនកម្ពុជា ៣ រូបចូលរួមកម្មវិធីអាស៊ាន «AFMAM Plus Australia» នៅឥណ្ឌូនេស៊ី

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ យុវជនកម្ពុជា ៣ រូប តំណាងប្រទេសចូលរួមកម្មវិធីអាស៊ាន «AFMAM Plus Australia» នៅប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី ១០-១៤ កញ្ញា ឆ្នាំ២០២៤ ដែលមានការចូលរួមពីយុវជនបណ្តាប្រទេសសមាជិកអាស៊ានព្រមទាំងប្រទេសអូស្រ្តាលីរយៈពេលបីថ្ងៃក្នុងការពិភាក្សាប្រធានបទពាក់ព័ន្ធនឹងអាស៊ាន។

យុវជនកម្ពុជាបីរូប បានតំណាងប្រទេសចូលរួមកម្មវិធី ASEAN Foundation Model ASEAN Meeting Plus Australia 2024 (AFMAM Plus Australia) នៅប្រទេសឥណ្ឌូនេស៊ីដែលប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ផ្តោតលើកិច្ចពិភាក្សាបែបផ្លូវការ ដែលមានការចូលរួមពីបណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេសអូស្រ្តាលី។

យុវជនទាំងបីរូប ជានិស្សិតដែលមានឈ្មោះ ស៊ាង ធានសឹង្ហ , ឃន សុខជាតា, និង ង៉ូវ សុដាណេត ដែលជានិស្សិតមកពីសាកលវិទ្យាល័យបីផ្សេងគ្នា។​ ធានសឹង្ហ ជានិស្សិតមកពីសាកលវិទ្យាល័យអន្តរជាតិ, សុជាតា ជានិស្សិតមកពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ ចំណែកឯ សុដាណេតមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច ហើយក៏ជានិស្សិតផ្នែក មកពី វិទ្យាស្ថានសិក្សាអន្តរជាតិ និង នយោបាយសាធារណៈផងដែរ។

យុវជនទាំងបីរូប បានឆ្លងកាត់ដំណាក់កាលជាច្រើនទម្រាំតែត្រូវបានជ្រើសរើសចូលរួមនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដូចជាដំណាក់កាលដាក់ពាក្យ បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះ ត្រូវឆ្លងកាត់វគ្គសម្ភាសដែលមានការប្រកួតប្រជែងវគ្គសម្ភាស។តាមរយៈការចូលរួមកម្មវិធីនេះ និស្សិតទាំង៣រូប បានអាហារូបករណ៍ពេញទៅលើការចំណាយលើការហោះហើរ ការស្នាក់នៅ អាហារ និង មានប្រាក់បន្តិចបន្តួចសម្រាប់ការចំណាយកំឡុងពេលកម្មវិធីប្រព្រឹត្តទៅផងដែរ។ បើតាមយុវជន ធានសឹង្ហ បានឱ្យដឹងទៀតថា កម្មវិធីនេះ ជ្រើសរើសយុវជនដែលមានឆន្ទៈក្នុងការនិយាយជាសាធារណៈ និងការប្រជុំអាស៊ាន។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ ASEAN Foundation ដែលមានការចូលរួមពីប្រទេសអាស៊ានទាំង១០ ប្រទេសទីម័រ និងអូស្រ្តាលី ដែលជាសរុបមានសិស្សចំនួន ៣៩ នាក់ គឺ សិស្ស៣រូបមកពីបណ្តាប្រទេសអាស៊ាន និងសិស្ស​៦រូបមកពីអូស្រ្តាលី។ សិស្សទាំង ៣៩ នាក់ នឹងពិភាក្សាពាក់ព័ន្ធជាមួយនឹងប្រធានបទ Enhancing Maritime Security Cooperation , Infrastructure Development & Connectivity, និង Promoting Cultural Exchange and Educational Partnership។

យុវជនទាំងបីរូបបានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ខ្លួនពិតជាមានសេចក្តីរីករាយដែលត្រូវបានជ្រើសរើសចូលរួមក្នុងកម្មវិធីថ្នាក់អន្តរជាតិបែបនេះ ដោយសង្ឃឹមថានឹងអាចពាំនាំនូវចំណេះដឹងកាន់តែច្រើនពាក់ព័ន្ធនឹងប្រធានបទពីបណ្តាប្រទេសផ្សេងៗមុននឹងមកកាន់មាតុប្រទេសវិញ។ ជាពិសេស គឺជាយុវជន៣រូប ក្នុងចំណោមយុវជន ១០០០ នាក់ជាង ទូទាំងតំបន់អាស៊ាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង