Cctimesw1140xh150cm copy

ប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គពិនិត្យលើការប្រឈមសម្រាប់រក្សានិរន្តភាពបរិស្ថាន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ មហាអនុតំបន់ទន្លេមេគង្គ ជាតំបន់ពោលពេញដោយសក្តានុពលធម្មជាតិ ប៉ុន្តែបច្ចុប្បន្នកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ។ តាមរយៈកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់ទន្លេមេគង្គ (GMS) ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងក្លាយជាកម្លាំងចលាករដ៏សំខាន់ ដើម្បីលើកកម្ពស់គុណភាពបរិស្ថាន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ព្រមទាំងគ្រោះមហន្តរាយធម្មជាតិ។ នេះបើតាមប្រសាសន៍លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងកម្មវិធីបើកជាផ្លូវការកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

លោក អ៊ាង សុផល្លែត ប្រសាសន៍ថា ការលើកកម្ពស់គុណភាពបរិស្ថាន មានសារៈសំខាន់ ដើម្បីសុខមាលភាព សុវត្ថិភាពរបស់ប្រជាជននៅក្នុងមហាអនុតំបន់ទន្លេមេគ្គង្គ។ ដើម្បីលើកកម្ពស់ពីគុណបរិស្ថានល្អ មិនមែនត្រឹមតែសម្រាប់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាបានជួយដល់បញ្ហាសុខភាពសាធារណៈ និងតំបន់ទាំងមូល។ កិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ ជាឱកាសធ្វើកិច្ចសហប្រតិបត្តិការ ប្រកបដោយនិរន្តភាព បង្កើតភាពជាដៃគូ ចែករំលែកចំណេះដឹង ធនធាន និងកសាងភាពធននឹងអាកាសធាតុ នៅក្នុងតំបន់ GMS ដើម្បីធានាថាធនធានធម្មជាតិរបស់យើងត្រូវបានធានា សម្រាប់យុវជនជំនាន់ក្រោយ។

បើតាមលោកស្រី Fitima Yasmin អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទទួលស្គាល់ថា មហាអនុតំបន់ទន្លេមេគង្គ (GMS) ពិតជាតំបន់ដែលសម្បូរទៅដោយធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងសក្តានុពលសេដ្ឋកិច្ច។ ប៉ុន្ដែវាក៏ជាតំបន់ដែលងាយរងគ្រោះកាន់តែខ្លាំងឡើងចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ បញ្ហាប្រឈមដែលកំពុងជួបមាន ការកើនឡើងសីតុណ្ហភាព និងការប្រែប្រួលអាកាសធាតុ ជាដើម។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីរៀបចំប្រកបដោយនិរន្តភាពបរិស្ថាននៅពេលអនាគត គោលនយោបាយ ដើម្បីការពារបរិស្ថាន លើកកម្ពស់ការអភិវឌ្ឍបៃតង និងធនធានធម្មជាតិ ជាពិសេសយុទ្ធសាស្ត្រចក្រាលើវិស័យបរិស្ថាន ២០២៣ ដល់២០២៨ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។ ដើម្បីកាត់បន្ថយការបំពុល និងភាពកង្វក់ដោយប្លាស្ទិក ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការ៣សំខាន់ ភាពស្អាតលើដី ភាពស្អាត ក្នុងដែនទឹក ភាពស្អាតដែនអាកាស រួមជាមួយការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ដើម្បីអនាគតកម្ពុជា ក៏ដូចជាតំបន់មួយប្រកបដោយនិរន្តភាព៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង