
ចិន៖ ស្ថានីយ៍វារីអគ្គីសនីបៃហឺថាន(Baihetan Dam)គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២២ នឹងក្លាយជាស្ថានីយ៍វារីអគ្គិសនីធំជាងគេទី២នៅប្រទេសចិន។
ស្ថានីយ៍វារីអគ្គីសនីនេះមានទីតាំងស្ថិតនៅខេត្តស៊ីឈួននិងខេត្តយូណាន វាមិនត្រឹមតែដើរតួនាទីជាស្ថានីយ៍ផលិតថាមពលនោះទេ ហើយថែមទាំងជាកន្លែងការពារទឹកជំនន់ រាំងខ្ទប់ការហូរដីខ្សាច់ និងធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌដឹកជញ្ជូននៅទន្លេផ្នែកខាងក្រោម និងមានអត្ថប្រយោជន៍ដ៏ទូលំទូលាយផ្សេងទៀត។
អាងស្តុកទឹកស្ថានីយ៍វារីអគ្គីសនីបៃហឺថាន កំពស់ទឹកជាធម្មតាមានកំពស់ប្រមាណ៨២៥មែត្រ ដែលអាចផ្ទុកទឹកប្រមាណ២០,៦ពាន់លានមែត្រគូប។
ស្ថានីយ៍វារីអគ្គីសនីមានសមត្ថភាពផលិតអគ្គីសនី១៦លានគីឡូវ៉ាត់ក្នុងមួយឆ្នាំ។
គម្រោងនេះទាំងមូលគ្រោងនឹងត្រូវបញ្ចប់នៅឆ្នាំ ២០២២ នឹងក្លាយជាស្ថានីយ៍វារីអគ្គិសនីធំជាងគេទី ២ នៅប្រទេសចិនបន្ទាប់ពីស្ថានីយ៍វារីអគ្គីសនីthree gorgesដែលធំជាងគេក្នុងប្រទេសចិន៕
