Cc time web banner 054637

លោក Felix ត្រូវបានបណ្តេញចេញពី«គ្រូបង្វឹក»ក្រុមជម្រើសជាតិកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានប្រកាសបញ្ចប់កិច្ចសន្យាជាមួយលោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាហើយ ក្រោយដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទទួលបានលទ្ធផលមិនល្អប្រសើរ ក្នុងរយៈពេលជាង១ឆ្នាំកន្លងមក។

យោងតាមផេកផ្លូវការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសសម្រេចបញ្ចប់កុងត្រាជាមួយគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Felix G.Dalmas ចាប់ពីពេលនេះតទៅ។ ការប្រកាសបញ្ចប់កិច្ចសន្យានេះ ស្របពេលលោក Felix Dalmas ទើបដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ធ្លាក់ត្រឹមវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2027 ក្រោយចាញ់ក្រុមជម្រើសជាតិស្រីលង្កា ដោយការទាត់បាល់ប៉េណាល់ទី ៤-២ បន្ទាប់ពីប្រកួត ១២០នាទីស្មើគ្នា ២-២។ ការបរាជ័យនេះ បានធ្វើឲ្យអ្នកគាំទ្រមានការមិនពេញចិត្តយ៉ាងខ្លាំង ដ្បិតការប្រកួតជម្រុះបឋម FIFA World Cup 2026 កម្ពុជាក៏ធ្លាក់ត្រឹមវគ្គជម្រុះបឋម ដែលនាំឲ្យអ្នកគាំទ្រមួយចំនួន ស្នើឲ្យមានការផ្លាស់ប្ដូរគ្រូបង្វឹកថ្មី។

សូមជម្រាប់ថា ក្រោយពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសបញ្ចប់កិច្ចសន្យាជាមួយលោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាហើយ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានតែងតាំង លោក Koji Gyotoku សញ្ជាតិជប៉ុនជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជាជាបណ្ដោះអាសន្ន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង