Cc time web banner 054637

វៀតណាមស្លាប់កើនដល់២២៦នាក់ពីការវាយប្រហារព្យុះយ៉ាកជី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហាណូយ៖ ព្យុះយ៉ាកជីបោកបក់លើប្រទេសវៀតណាមប្រមាណជាង ១សប្តាហ៍បានបណ្តាលឲ្យមានចំនួនអ្នកស្លាប់បាត់បង់ជីវិតកើនដល់ ២២៦នាក់ និងបាត់ខ្លួនជាង ១០០នាក់គិតត្រឹមព្រឹកថ្ងៃសុក្រទី ១៣ ខែកញ្ញានេះ។ ក្នុងការវាយប្រហាររបស់ព្យុះយ៉ាកជីនេះបានបណ្តាលឲ្យខូចខាតហេដ្ឋរចនាសម្ព័ន្ធនាៗ ផ្ទះរាប់ម៉ឺនខ្នង ក្របី សត្វចិញ្ចឹមជាច្រើនពាន់ក្បាលត្រូវបានទឹកជន់លិច។

បើតាមទីភ្នាក់ងារគ្រោះមហន្តរាយរបស់រដ្ឋាភិបាលវៀតណាមគិតត្រឹមថ្ងៃសុក្រនេះ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសវៀតណាមដោយសារព្យុះទីហ្វុង Yagi និងការបាក់ដី និងទឹកជំនន់បានកើនដល់ ២២៦នាក់ ដោយនៅតែមានអ្នកបាត់ខ្លួនប្រមាណជាង ១០០នាក់ទៀត។ ពលរដ្ឋវៀតណាមរាប់ម៉ឺនគ្រួសារបានទទួលរងគ្រោះជាខ្លាំងមិនធ្លាប់មានជាង ៥០ឆ្នាំ ដែលការវាយប្រហាររបស់ព្យុះកំណាចនេះបង្កឲ្យផលប៉ះពាល់នៅទូទាំងប្រទេសវៀតណាម ខូចខាតទ្រព្យសម្បត្តិជាច្រើនលានដុល្លារ៕ 


Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង