Cc time web banner 054637

ព្រឹទ្ធសភាកម្ពុជាផ្ញើសារចូលរួម«រំលែកទុក្ខវៀតណាម»ដែលរងគ្រោះដោយសារព្យុះកំណាច Yagi

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១២កញ្ញានេះ បានផ្ញើសាររំលែកទុក្ខ និងសោកស្តាយបំផុតជាមួយរដ្ឋាភិបាល ក៏ដូចជាប្រជាជនវៀតណាម ចំពោះគ្រោះមហន្តរាយបណ្តាលមកពីព្យុះកំណាចទីហ្វុង Yagi ដែលបានធ្វើឲ្យប្រជាជនវៀតណាមជាច្រើននាក់បានបាត់បង់ជីវិត និងបាត់ខ្លួន ព្រមទាំងបានបំផ្លិចបំផ្លាញផ្ទះសំបែង ហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងប្រទេស។

លោក ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភាកម្ពុជា បានបង្ហោះលិខិតផ្ញើសារចូលរួម រំលែកទុក្ខវៀតណាម យ៉ាងដូច្នេះថា«តាងនាមសមាជិក សមាជិកាព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខ និងសោកស្តាយបំផុតជាមួយរដ្ឋាភិបាល ក៏ដូចជាប្រជាជនវៀតណាម ចំពោះគ្រោះមហន្តរាយបណ្តាលមកពីព្យុះកំណាចទីហ្វុង Yagi ដែលបានធ្វើឲ្យប្រជាជនវៀតណាមជាច្រើននាក់បានបាត់បង់ជីវិត និងបាត់ខ្លួន ព្រមទាំងបានបំផ្លិចបំផ្លាញផ្ទះសំបែង ហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងប្រទេស។ សូមឱ្យដួងវិញ្ញាណក្ខន្ធប្រជាជនវៀតណាមដែលបានបាត់បង់ជីវិតក្នុងគ្រោះមហន្តរាយនេះបានទៅសោយសុខក្នុងសុគតិភព និងសូមឱ្យអ្នកដែលបានបាត់ខ្លួន ឆាប់បានវិលត្រឡប់ទៅជួបជុំគ្រួសារវិញ។»

គួរបញ្ជាក់ថា ប្រទេសវៀតណាម ជាពិសេសភាគខាងជើងនៃប្រទេសបានរងការវាយប្រហារដោយព្យុះកំណាច Yagi តាំងពីថ្ងៃទី ៧ កញ្ញាមករហូតមកដល់ពេលបច្ចុប្បន្ន។ស្ថិតិពីរដ្ឋាភិបាលវៀតណាម គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ពលរដ្ឋវៀតណាមប្រមាណជា១៨០នាក់ បានស្លាប់បាត់បង់ជីវិត និង ច្រើននាក់ទៀតកំពុងបាត់ខ្លួន។ក្រៅពីនេះ តំបន់ទេសចរណ៍ តំបន់សេដ្ឋកិច្ច ប្រព័ន្ធផ្លូវភ្លើងទឹកស្អាត ត្រូវរងការខូចខាត ដោយសារព្យុះកំណាច Yagi ដែលវៀតណាមមិនធ្លាប់ជួបអស់រយៈពេលប្រមាណ៥០ឆ្នាំ៕


Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង