Cc time web banner 054637

ពលរដ្ឋវៀតណាមស្លាប់ដោយសារ«ព្យុះយ៉ាកជី»កើនដល់១៧៩នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហាណូយ៖ ពលរដ្ឋវៀតណាមប្រមាណជាង ១៧៩នាក់បានស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ទៀតកំពុងបាត់ខ្លួនពីការវាយប្រហាររបស់ព្យុះទីហ្វុងយ៉ាកជីដែលមិនធ្លាប់កើតមានក្នុងប្រទេសជាង ៥ ទសវត្សរ៍ ។ តំបន់ទេសចរណ៍ និងទីតាំងជាច្រើនកន្លែងត្រូវបានជន់លិចស្ទើតែទាំងស្រុង ផ្លូវនាៗពោរពេញទៅដោយទឹកជំនន់កម្រិតទឹកជន់លិចមានតំបន់ខ្លះកើនដល់ជាង៥ម៉ែត្រ។

ពលរដ្ឋវៀតណាមរាប់ម៉ឺនគ្រួសារត្រូវបង្ខំចិត្តជម្លៀសទៅកាន់ទីកន្លែងសុវត្ថិភាពជាបណ្តោះអាសន្ន អាជ្ញាធរវៀតណាមនៅមិនទាន់បានបញ្ចាក់ទេថាតើព្យុះនិងស្ងប់ស្ងាត់វិញនៅពេលណា ការប្រកាសអាសន្ននៅទូទាំងខេត្តរងគ្រោះនៅតែបន្ត។

យោងតាមរដ្ឋាភិបាលវៀតណាមគិតត្រឹមថ្ងៃព្រហស្បតិ៍នេះបានប៉ាន់ប្រមាណថា នៅទូទាំងប្រទេសវៀតណាមព្យុះទីហ្វុងកំពុងបន្តទៅមុខយ៉ាងលឿន ដោយមានការបាក់ដី និងទឹកជំនន់ជាបន្តបន្ទាប់បានសម្លាប់មនុស្ស ១៧៩ នាក់ និង ១៤៥ នាក់កំពុងបាត់ខ្លួន។ ចរន្តអគ្គិសនីពីតំបន់រងគ្រោះខ្លាំងត្រូវបានកាត់ផ្តាច់ទាំងស្រុងដើម្បីសុវត្ថិភាព។

នាយកមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្របានព្រមានថា ទន្លេក្រហមមានកម្រិតខ្ពស់បំផុតក្នុងរយៈពេលពីរទសវត្សរ៍ ហើយនឹងមានភ្លៀងធ្លាក់បន្ថែមទៀតក្នុងរយៈពេលពីរថ្ងៃខាងមុខ។ រដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងទៀតថា សាលារៀនមួយចំនួននៅទីក្រុងហាណូយបានបិត និងពលរដ្ឋក្នុងតំបន់ត្រូវបានជម្លៀសទៅកន្លែងមានសុវត្ថិភាព៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង