Cc time web banner 054637

ក្រុងហ្លួងព្រះបាងរបស់ឡាវរងគ្រោះដោយ«ទឹកជំនន់»ដោយសារចំហាយព្យុះយ៉ាកជី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ទីក្រុងហ្លួងព្រះបាង

ឡាវ៖ ក្រុងហ្លួងព្រះបាងភាគខាងជើងប្រទេសឡាវ បានជួបប្រទះនូវទឹកជំនន់យ៉ាងធ្ងន់ធ្ងរមិនធ្លាប់កើតមានពីមុនដោយចំហាយព្យុះយ៉ាកជីវាយប្រហារបន្តពីប្រទេសថៃ និងវៀតណាម ព្យុះនេះបានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្លានៅទូទាំង ក្រុងហ្លួងព្រះបាង ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកខូចខាត ផ្ទះសម្បែងនាៗត្រូវបានទឹកជន់លិច។

យោងតាមការចុះផ្សាយរបស់កាសែតឡាវ គិតត្រឹមថ្ងៃទី ១១ ខែកញ្ញា យោធានៅ ខេត្តហ្លួងណាំ បានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការជួយអ្នកដែលរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងនោះមានការជម្លៀសអ្នករបួសទៅកាន់មន្ទីរពេទ្យ និង ស្វែងរកអ្នកដែលកំពុងតែបាត់ខ្លួនបន្ត។

អាកាសយានដ្ឋានក្នុងស្រុក ត្រូវបានបិទជាបណ្តោះអាសន្ន ដោយសារកម្ពស់ទឹកឡើងខ្ពស់ ជាន់ទីមួយនៃមន្ទីរពេទ្យក្នុងស្រុកត្រូវបានជន់លិច។ ផ្ទះជាច្រើនខ្នងត្រូវបានរងការខូចខាត និងបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដែលបង្ខំឱ្យអ្នកស្រុកមួយចំនួនស្វែងរកការជ្រកកោននៅលើដំបូលផ្ទះរបស់ពួកគេ។

ជើងហោះហើររវាងទីក្រុងវៀងច័ន្ទ និងហ្លួងណាំថាត្រូវបានលុបចោលរហូតដល់មានការជូនដំណឹងបន្ថែម។

ក្រុមហ៊ុនអាកាសចរណ៍ Lao Airlines និង Lao Skyway បានផ្អាកប្រតិបត្តិការភ្លាមៗ ដោយសារទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅអាកាសយានដ្ឋាន Luang Namtha ដែលធ្វើឱ្យការហោះហើរ និងការចុះចតមិនអាចទៅរួច។ អាជ្ញាធរកំពុងដោះស្រាយស្ថានភាពនេះ ហើយជើងហោះហើរនឹងដំណើរការឡើងវិញនៅពេលអាកាសយានដ្ឋាននេះដំណើរការពេញលេញ។

អ្នកវិទ្យាសាស្ត្រអាកាសធាតុ ចាត់ទុកការកើនឡើងនៃកម្លាំងព្យុះបែបនេះ ចំពោះការឡើងកម្តៅនៃសីតុណ្ហភាពសមុទ្រ។ អាជ្ញាធរទាំងក្នុងប្រទេសឡាវ និង វៀតណាមកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីដោះស្រាយតម្រូវការបន្ទាន់របស់សហគមន៍ដែលរងផលប៉ះពាល់ និង សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនូវកន្លែងដែលរងការខូចខាត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង