Cc time web banner 054637

ស្រូវOMរបស់វៀតណាមតម្លៃ៨០០៛-១០០០៛ ខណៈស្រូវសែនក្រអូបខ្មែរតម្លៃ១៤០០៛

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ តម្លៃស្រូវOM ដែលជាប្រភេទពូជស្រូវរបស់វៀតណាម តែងតែស្ថិតនៅក្នុងចន្លោះ៨០០៛-១០០០៛ ជារៀងរាល់ខែកញ្ញានៃឆ្នាំនីមួយៗ ចំណែកឯថ្លៃខ្ពស់កាលពីឆ្នាំ២០២៣គឺជាករណីពិសេសតែប៉ុណ្ណោះ។ ខណៈតម្លៃស្រូវសែនក្រអូប នៅបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយបច្ចុប្បន្ននេះ ស្រូវសែនក្រអូបមានតម្លៃ ១៤០០៛ ក្នុងមួយគីឡូស្រូវសើម។ នេះបើតាមលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម។

លោក ឃឹម ហ្វីណង់ បានអំពាវនាវឱ្យប្រជាកសិករ គួរងាកមកប្រើប្រាស់ពូជស្រូវរបស់ខ្មែរវិញ ដោយសារស្រូវខ្មែរមានតម្លៃខ្ពស់។ បើសិនមានបញ្ហាការធ្លាក់ថ្លៃ ក្រសួងកសិកម្មមានយន្តការជួយអន្តរាគមន៍ភ្លាមៗ។ ខុសពីការប្រើប្រាស់ពូជស្រូវនាំចូលពីបរទេស ដែលតម្លៃស្រូវអាស្រ័យទៅលើការសម្រេចរបស់គេ។

សូមជម្រាបថា បច្ចុប្បន្ននេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងជំរុញឱ្យប្រជាកសិករខ្មែរងាកមកដាំពូជស្រូវខ្មែរ ដូចជាស្រូវសែនក្រអូប០១ និងផ្ការរំដួល ជាដើម ដោយពូជស្រូវនេះ មានតម្លៃខ្ពស់ ងាយស្រួលដាំ និងអាចដាំបានពី២-៣ដងក្នុងមួយឆ្នាំ និងមានទីផ្សារទាំងនៅអឺរ៉ុប និងប្រទេសចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង