681 ezgif.com resize
Swift cc time

ក្រសួងអប់រំប្រកាសជ្រើសរើសប្រតិភូចូលរួម «កម្មវិធីជំរំយុវជនជាសកល» លើកទី១០ នៅខេត្តសៀមរាប

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតចូលរួមកម្មវិធីជំរំយុវជនជាសកលលើកទី៩ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាបចាប់ពីថ្ងៃទី១៦ ដល់ ២១ ធ្នូ ២០២៤ ។

តាមសេចក្តីណែនាំក្នុងគេហទំព័រក្រសួងអប់រំបានឱ្យដឹងថា ក្រសួងនឹងប្រតិភូជំរុំ ដែលត្រូវការសិស្សនិស្សិតដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់ ២៥ឆ្នាំ ដែលមិនធ្លាប់ចូលរួមកម្មវិធីនេះពីមុនមក និងមានពេលវេលាគ្រប់គ្រាន់ចូលរួមវគ្គតម្រង់ទិស និងវគ្គបណ្តុះបណ្តាលដែលរៀបចំដោយគណៈកម្មការ។ ឆ្នាំនេះ ជំរំនឹងផ្តោតលើប្រធានបទ «យុវជន និងមរកតសន្តិភាព៖ ឆ្នាំទស្សនាសៀមរាប២០២៤» ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី ១៦ ដល់ ថ្ងៃទី ២១ ធ្នូ ២០២៤។

អត្ថប្រយោជន៍ដែលទទួលបាន គឺនិស្សិតអាចកសាងការទំនាក់ទំនង ពង្រឹងភាពជាអ្នកដឹកនាំ បទពិសោធន៍ការងារជាក្រុម និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។

អ្នកដែលមានចំណាប់អារម្មណ៍ធ្វើជាប្រតិភូ សូមធ្វើការដាក់ពាក្យដោយស្គែន QR ដែលមាននៅលើរូបភាពខាងលើស្រាប់ឱ្យបានមុនថ្ងៃ ២០ កញ្ញា ឆ្នាំ២០២៤។ គួរបញ្ជាក់ផងដែរថា កម្មវិធីជំរុំយុវជននេះនឹងប្រព្រឹត្តទៅនៅក្នុងខេត្តសៀមរាប៕

Khcct banner

អត្ថបទទាក់ទង