Cc time web banner 054637

វៀតណាមនឹងទទួលរង«ព្យុះកំបុតត្បូង»ថ្មីមួយទៀតដែលនឹងវាយប្រហារក្រុងហាណូយ និងខេត្ត៩នៃប្រទេស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

វៀតណាម៖ ព្យុះកំពុតត្បូង ថ្មីមួយទៀតនឹងចាប់ផ្តើមវាយប្រហារមកលើប្រទេសវៀតណាម ដែលជាព្យុះមិនធ្លាប់មានរយៈពេល ៥០ឆ្នាំ ហើយនឹងវាយប្រហារទីក្រុងសំខាន់ៗដូចជា៖ ហាណូយ និង ខេត្តប្រមាណ ៩ទៀត នាល្ងាចថ្ងៃទី ១០ កញ្ញានេះ។នេះបើយោងតាមការប្រកាសព្រមានពី មជ្ឈមណ្ឌលព្យាករណ៍ធនធានជលសាស្ត្រនៃប្រទេសវៀតណាម ចេញផ្សាយដោយសារព័ត៌មានវៀតណាម VNexpress។

ប្រភពដដែលបានរាយការណ៍ថា រយៈពេលពី ២០ នាទី ទៅ ៣ ម៉ោងខាងមុខនេះ ពពកវិលជុំនៅខេត្តទាំង៩នោះនឹងបង្កឲ្យមានភ្លៀងធ្លាក់ និង ផ្គររន្ទះនៅតំបន់ Gia Lam ស្រុក Long Bien ស្រុក Hoang Mai ស្រុក Thanh Tri ស្រុក Hoai Duc ស្រុក Thanh Oai ។ ស្រុក Ha Dong បន្ទាប់មកនិងបន្តរីករាលដាលដល់ស្រុកផ្សេងទៀត។

គួរបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃអង្គារនេះ មានពលរដ្ឋវៀតណាមប្រមាណ ៨២ នាក់ស្លាប់ និង បាត់ខ្លួន៦៤នាក់ពីការវាយប្រហារពីព្យុះយ៉ាកជី ក្រៅពីព្យុះយ៉ាកជីវៀតណាមក៏នឹងរងការវាយប្រហារពីព្យុះកំបត់ត្បូងមួយទៀត ប្រជាពលរដ្ឋនៅស្រុកទាំង ៩ ត្រូវបានអាជ្ញាធរវៀតណាម ជូនដំណឹងនៃការជម្លៀសខ្លួន និង ស្វែងរកកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង