Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជា-ចិនចាត់ទុកគ្រូបង្រៀនចិននៅកម្ពុជា ដើរតួនាទីដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ កម្ពុជា និងចិន ចាត់ទុកគ្រូបង្រៀនជនជាតិចិន នៅក្នុងប្រទេសកម្ពុជាដើរតួនាទីដ៏សំខាន់ ក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរ ជំរុញការកសាងសហគមវាសនារួម។ នេះបើតាមប្រសាសន៍ លោក អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀនចិន នៅស្ថានទូតចិនប្រចាំកម្ពុជា នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ។

លោក អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្ពុជា និងចិន បានជំរុញការផ្លាស់ប្តូរប្រជាជន និងវប្បធម៌ មានប្រវត្ថិសាស្ត្រដ៏យូលង់មកហើយ។ ជាពិសេសប៉ុន្មានចុងក្រោយនេះ ភាគីចិនបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ គ្រូបង្រៀនជនជាតិចិននៅកម្ពុជា គឺជានិម្មិតសញ្ញានៃការផ្លាស់ប្តូរទំនាក់ទំនងកាន់តែរឹងមាំ។

លោក អ៊ុម រម្យណី បានបន្ថែមទៀតថា គ្រូជនជាតិចិនដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយពួកគេបាននាំមកនូវការអប់រំប្រកបដោយគុណភាព ចំណេះដឹងជ្រាលជ្រៅបង្ហាត់បង្រៀននៅកម្ពុជា ហើយបានជាស្ពានផ្សារភ្ជាប់វប្បធម៌ប្រទេសទាំងពីរ ជំរុញការស្គាល់ពីគ្នាកាន់តែច្បាស់រវាងប្រជាជាតិទាំងពីរ។

ជាមួយគ្នានោះ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា វិស័យមូលធនមនុស្សគឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំង។ វត្តមានរបស់គ្រូបង្រៀនចិននៅកម្ពុជា បានចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស ដោយមានសិស្សានុសិស្សខ្មែរកាន់តែច្រើន រៀនភាសាចិន ដែលនេះជាការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ កាន់តែល្អប្រសើរ។

លោក Wang Wenbin បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៩មក រដ្ឋាភិបាលចិនបានបញ្ជូនគ្រូបង្រៀនមក កម្ពុជា រាប់ពាន់នាក់ ហើយនៅឆ្នាំ២០២៤នេះ មានចំនួនជាង៣០០នាក់បន្ថែមទៀត។ លោកសង្ឃឹមថា គ្រូបង្រៀនចិននឹងខិតខំបំពេញការងារ ចូលរួមជំរុញការកសាងសហគមវាសនារួម ហើយស្ថានទូតចិនថ្លែងអំណរគុណ និងប្តេជ្ញាគំាទ្រពេញទំហឹងចំពោះកិច្ចការងារនេះ។

គួរបញ្ជាក់ថា ពិធីអបអរសាទរទិវាគ្រូបង្រៀនចិន នាពេលនោះ ក៏មានវត្តមានចូលរួមពីតំណាងសកលវិទ្យាល័យ ដែលមានបង្រៀនភាសាចិន គ្រូបង្រៀនទាំងខ្មែរ និងចិន ព្រមទាំង ភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀតផងដែរ៕



ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង