Img 1426
Swift cc time

រដ្ឋមន្ត្រីការពារជាតិកម្ពុជា នឹងបំពេញទស្សនកិច្ចនៅប្រទេសចិនបីថ្ងៃ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ចេញទៅបំពេញទស្សនកិច្ចផ្លូវការ ក្នុងប្រទេសចិន និង ចូលរួមវេទិកា ប៉េកាំងសៀងសាន លើកទី១១ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១២-១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង។ជាដំណើរទស្សនកិច្ច តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការពារជាតិចិន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា ក្នុងវេទិកា«ប៉េកាំងសៀងសាន»លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងឡើងថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំពេញអង្គទី២ ស្ដីពី «ពហុប៉ូល និង ការវិវត្តសណ្តាប់ធ្នាប់អន្តរជាតិ»។ជាមួយគ្នានោះ លោកនឹងចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ទ្វេភាគីជាមួយ លោក ចាំង យូសៀរ អនុប្រធានទី១ គណៈកម្មការយោធាមជ្ឈិមចិន ដើម្បីជំរុញចំណងទំនាក់ទំនង មិត្តភាពដែកថែប និង កិច្ចសហប្រតិបត្តិការការពារជាតិ រវាងប្រទេសកម្ពុជា និងចិន។

បើតាមសេចក្តីប្រកាសព័ត៌មាន ក្រៅពីជំនួបជាមួយសមភាគីចិន លោករដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក៏នឹងមានជំនួបទ្វេភាគីជាមួយ រដ្ឋមន្ត្រីការពារវៀតណាម ឡាវ និង មានជំនួបទ្វេភាគី ជាមួយដៃគូសន្ទនាមួយចំនួនទៀត ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ការពារជាតិ និង សន្តិសុខជាមួយគ្នា៕

Khcct banner

អត្ថបទទាក់ទង