Cc time web banner 054637

កុមារ២រូបមានក្ដីស្រមៃធ្វើជា«គ្រូបង្រៀន និងវេជ្ជបណ្ឌិត»នៅថ្ងៃអនាគត

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ USAID Cambodia

កំពង់ឆ្នាំង៖ កុមារាកុមារី ២រូប មានអាយុ ៨ឆ្នាំ និងជាសិស្សកំពុងសិក្សានៅសាលាបឋមសិក្សាច្រេស ក្នុងខេត្តកំពង់ឆ្នាំង។ កុមារទាំងពីរនាក់នេះស្រលាញ់ការអាន និងចូលចិត្តមុខវិជ្ជាភាសាខ្មែរ។ ពួកគេសុបិនចង់ក្លាយជាគ្រូបង្រៀន និងវេជ្ជបណ្ឌិតនៅអនាគត។

តាមរយៈកម្មវិធី«កុមាររៀនកុមារចេះ Komar Rien Komar Ches» សិស្សានុសិស្សមិនត្រឹមតែទទួលបានជំនួយក្នុងការអានតែប៉ុណ្ណោះទេ ថែមទាំងមានគំនិតរិះរកមធ្យោបាយក្នុងការឆ្ពោះទៅរកការសម្រេចអាជីពក្នុងសុបិនរបស់ខ្លួនទៀតផង។ កុមារា ម៉ម ឈិនឆាយ ដែលស្រលាញ់ការអានភាសាខ្មែរ ស្រមៃចង់ធ្វើជាគ្រូបង្រៀនដើម្បីជួយមនុស្សជំនាន់ក្រោយឲ្យក្លាយជាសិស្សពូកែ និងពលរដ្ឋល្អ ខណៈ កុមារី ឡេន សៀវជីញ រីករាយក្នុងការរៀនតាមរយៈវិធីសាស្ត្របង្រៀនប្រកបដោយភាពច្នៃប្រឌិត និងចង់ក្លាយជាវេជ្ជបណ្ឌិតដើម្បីអាចជួយព្យាបាលជំងឺ និងសង្គ្រោះជីវិតប្រជាជនកម្ពុជា។

ការប្ដេជ្ញាចិត្តរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID ចំពោះការពង្រឹងការអានថ្នាក់ដំបូងបាននាំឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ ល្បឿនអានរបស់សិស្សថ្នាក់ទី ៣ បានកើនឡើងពី ៣២ ទៅ ៥០ ពាក្យក្នុងមួយនាទី ។ លោកគ្រូ-អ្នកគ្រូជាង ១៦.០០០ នាក់ទទួលបានការបណ្តុះបណ្តាល និងបង្ហាត់សិស្សចំនួន ៥0០.០០០ នាក់។ កម្មវិធីកុមាររៀនកុមារចេះ បង្កើតបរិយាកាសសិក្សាដ៏រស់រវើកដល់សិស្សានុសិស្ស។

សមិទ្ធផលទាំងនេះកសាងមូលដ្ឋានគ្រឹះសម្រាប់ការសិក្សាពេញមួយជីវិត និងបើកឱកាសអប់រំដែលមានលក្ខណៈច្នៃប្រឌិតសម្រាប់សិស្សានុសិស្សនៅទូទាំងប្រទេសកម្ពុជា។ តាមរយៈការវិនិយោគលើការអាននៅថ្នាក់ដំបូង ទីភ្នាក់ងារជំនួយអាមេរិក USAID កំពុងជួយត្រួសត្រាយឱកាសទៅរកអនាគតដ៏ភ្លឺស្វាងដល់ កុមារា កុមារីជាច្រើននាក់ទៀតដូចជា កុមារា ម៉ម ឈិនឆាយ និង កុមារី ឡេន សៀវជីញ ជាសក្ខីភាព៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង