Cc time web banner 054637

តួលេខបឋម៖ទូកជាង៣០០ទូក នឹងចូលរួមប្រណាំងក្នុងពិធីបុណ្យអុំទូក ខាងមុខនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ នៅក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ តាមតួលេខបឋមមានទូកចូលរួមប្រណាំងសរុបជាង ៣០០ទូក និងប្រទីបចំនួន ៣៣ ដែលប្រទីបមានការកើនឡើងបើធៀបនឹងឆ្នាំ២០២៣មានប្រទីបចំនួន៣០។ នេះបើតាមលោក ឈិន កេតនា អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។

ជាមួយគ្នានោះ លោក ឈិន កេតនា ក៏បានបញ្ជាក់ពីស្ថានភាព គោលដៅ ទីតាំង ពេលវេលា និងការវាយតម្លៃឱ្យបានត្រឹមត្រូវ ទៅតាមបច្ចេកទេស និងបទពិសោធដែលធ្លាប់បានរៀបចំកាលពីឆ្នាំមុនៗ ដោយផ្តោតសំខាន់ ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ សុខភាព បរិស្ថាន អគ្គិសនី ការរៀបចំស្តង់ និងកន្លែងស្នាក់នៅរបស់កីឡាករ កីឡាការិនីទូកអុំ ទូកចែវ ផងដែរ ។

សូមជម្រាបថា ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹប្រព្រឹត្តទៅនាថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នា២០២៤ ខាងមុខនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង