Cc time web banner 054637

ចិនផ្តល់ថវិកា២លានដុល្លារដល់កម្ពុជាក្នុងគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៤ ដែលធ្វើឡើងរវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងមានទឹកប្រាក់ប្រមាណ ២លានដុល្លារអាមេរិក សម្រាប់គម្រោងចំនួន៨ សំខាន់ៗ។

យោងតាមក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៤នេះ កម្ពុជាទទួលបាន ហិរញ្ញប្បទាន ដែលមានទឹកប្រាក់ប្រមាណ ២លានដុល្លារអាមេរិក សម្រាប់គម្រោងចំនួន៨ ដែលផ្តោតលើផ្នែក ទេសចរណ៍ សកម្មភាពមីន កសិកម្ម អភិវឌ្ឍន៍ជនបទ ការលើកកម្ពស់ការយល់ដឹងពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ការជំរុញសេដ្ឋកិច្ចក្នុងតំបន់ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការកសាងសមត្ថភាព និងការគ្រប់គ្រងហានិភ័យទឹកជំនន់។ កិច្ចសហប្រតិបត្តិការនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសមេគង្គ-ឡានឆាង។

ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានបន្តគាំទ្រកម្ពុជា និងប្រទេសសមាជិកមេគង្គផ្សេងទៀតតាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា និងបណ្តាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង