អង់គ្លេស៖ អង់គ្លេសគ្រោងនិងបញ្ជូនមីស៊ីលចំនួន ៦៥០ គ្រាប់ទៅកាន់អ៊ុយក្រែនដែលជាជំនួយថ្មីដ៏ធំមួយរបស់ចក្រភពអង់គ្លេសទៅកាន់អ៊ុយក្រែន ការបញ្ចូនមីស៊ីលថ្មីនេះធ្វើឡើងចំពេលដែលភាពតានតឹងរវាងរុស្ស៊ី-អ៊ុយក្រែនកំពុងតែស្ថិតក្នុងភាពអាសន្នកាន់តែធំមិនធ្លាប់មានចាប់តាំងពីការផ្ទុះសង្រ្គាមឆ្នាំ ២០២២ មក។
កញ្ចប់ជំនួយថ្មីនេះនិងរួមមកជាមួយមីស៊ីល Lightweight Multirole Missiles (LMM) ដែលផលិតដោយក្រុមហ៊ុនបារាំង Thales នឹងត្រូវបញ្ចូនទៅឲ្យអ៊ុយក្រែនហើយកញ្ចប់ជំនួយ ១៦២ លានផោន (២១៣ លានដុល្លារ) នឹងត្រូវបានប្រកាសជាផ្លូវការដោយរដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក John Healey នៅក្នុងកិច្ចប្រជុំនៃសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែននៅប្រទេសអាល្លឺម៉ង់។
រដ្ឋមន្រ្តីការពារជាតិអង់គ្លេសលោក John Healey បានប្តេជ្ញាចិត្តនឹងពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន និងបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលថ្មីរបស់អង់គ្លេសក្នុងការគាំទ្រជំនួយដល់អ៊ុយក្រែនបន្ថែមទៀត៕