Cctime 6monthsfree desktop
Itt w1140xh150 copy

សមាគមឧកញ៉ាកម្ពុជា ចេញអនុក្រឹត្យស្តីពីបែបបទ និងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការចេញអនុក្រឹត្យស្តីពីបែបបទ និងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា។

បើតាមសមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា អនុក្រឹត្យថ្មីនេះបានកំណត់ពីបែបបទ និងនីតិវិធី នៃការអនុវត្តនូវបញ្ញត្តិគោល ដែលមានចែងនៅក្នុង ព្រះរាជក្រឹត្យ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា ដែលជាឯកសារគតិយុត្តិដ៏សំខាន់មួយទៀតសម្រាប់ សមាគមឧកញ៉ាកម្ពុជា ក៏ដូចជាគោរមវន្តទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា ត្រូវអនុវត្ត។

ដូច្នេះ សមាគមឧកញ៉ាកម្ពុជា បានអំពាវនាវដល់គោរមវន្តទាំងអស់ ដែលមិនទាន់បានចុះឈ្មោះចូលជាសមាជិកសមាគមឧកញ៉ាកម្ពុជា សូមមេត្តាទំនាក់ទំនងមកអគ្គលេខាធិការដ្ឋាន នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរព័ត៌មាន និងចុះឈ្មោះចូលជាសមាជិក ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីទទួលបានអត្ថប្រយោជន៍នានា ដូចមានចែងនៅក្នុងអនុក្រឹត្យនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង