Cc time web banner 054637

កម្ពុជា-ឥណ្ឌូនេស៊ីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ យុវជន និងកីឡា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ កញ្ញា បានជួបពិភាក្សាការងារជាមួយស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា ក្នុងគោលបំណងដើម្បីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ យុវជន និងកីឡារវាងប្រទេសទាំងពីរ។

លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបន្តរឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរលើវិស័យអប់រំ តាមរយៈកម្មវិធីអាហារូបករណ៍ កម្មវិធីផ្លាស់ប្តូរបទពិសោធន៍ (Exchange Program) សម្រាប់សិស្សនិស្សិត និងមន្ត្រីរាជការ ពង្រឹកបន្ថែមពីសហប្រតិបត្តិការសេដ្ឋកិច្ច ពង្រឹងការគាំទ្រប្រជាជនឥណ្ឌូណេស៊ីនៅកម្ពុជា និងលើកទឹកចិត្តឱ្យប្រជាជននៃប្រទេសទាំងពីរស្វែងយល់គ្នាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលឥណ្ឌូណេស៊ី ក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការស្ទើរគ្រប់វិស័យជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនៅក្នុងវិស័យអប់រំ ការអភិវឌ្ឍន៍យុវជន និងកីឡា ដែលក្នុងនោះរួមមាន ការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត និងមន្ត្រីរាជការ ការសាងសង់សាលារៀនមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ីនៅខេត្តព្រៃវែង ការបន្តគាំទ្រដល់វិស័យកីឡាកម្ពុជា តាមរយៈការបញ្ជូនកីឡាករបាល់ទះកម្ពុជាប្រមាណ ៤១នាក់ និងសិស្សកម្ពុជាក្នុងវិស័យសិល្បៈប្រយុទ្ធ ទៅចូលរួមការហ្វឹកហាត់នៅប្រទេសឥណ្ឌូនេស៊ី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង