Img 1426
Swift cc time

ចិនគ្រោងផ្តល់«នាវាចម្បាំងពិសេស»ចំនួន២គ្រឿងដល់កម្ពុជានៅឆ្នាំ២០២៥

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាពតំណាង

ភ្នំពេញ៖ រដ្ឋាភិបាលចិន គ្រោងនឹងផ្តល់ «នាវាចម្បាំងពិសេស»ចំនួន២គ្រឿងដល់ប្រទេសកម្ពុជា ដើម្បីពង្រឹងសមត្ថភាព និង លទ្ធភាព ក្នុងការការពារ និងរក្សាសន្តិភាព ស្ថេរភាព និងសន្តិសុខ ក៏ដូចជា ការគាំទ្រទៅដល់ប្រតិបត្តិការស្វែងរក និងការសង្គ្រោះ ព្រមទាំងសកម្មភាពមនុស្សធម៌ដទៃទៀតនៅលើលម្ហសមុទ្រ។ ការផ្តល់នាវាពីសំណាក់ចិន គឺធ្វើឡើងតាមការស្នើសុំរបស់កម្ពុជា។ នេះបើយោងតាមមន្ត្រីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។

លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា

លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ការផ្តល់នាវាពីសំណាក់ចិន គឺធ្វើឡើងតាមការស្នើសុំរបស់កម្ពុជា ក្នុងគោលបំណងតែមួយគត់ នោះគឺដើម្បីពង្រឹងសមត្ថភាព និងលទ្ធភាពរបស់កម្ពុជា ក្នុងការការពារ និងរក្សាសន្តិភាព ស្ថេរភាព និងសន្តិសុខ ក៏ដូចជា ការគាំទ្រទៅដល់ប្រតិបត្តិការស្វែងរក និងការសង្គ្រោះ ព្រមទាំងសកម្មភាពមនុស្សធម៌ដទៃទៀតនៅលើ លម្ហសមុទ្រ។ សម្រាប់អ្នកនាំពាក្យរូបនេះ ពន្យល់ថា កម្ពុជាក៏ធ្លាប់បានទទួលនូវការឧបត្ថម្ភជាច្រើន ពីសំណាក់ដៃគូដទៃទៀតផងដែរ ដូចជា ការហ្វឹកហ្វឺន និងការផ្ដល់គ្រឿងបរិក្ខាជាដើម ហើយតែងតែស្វាគមន៍គ្រប់ភាគីទាំងអស់ ដែលមានបំណងជួយកម្ពុជា ដោយស្មោះស្ម័គ្រ និងពិតប្រាកដ។

ជាការប្រតិកម្មមតិរិះគន់មួយចំនួន លោកស្រី ម៉ាលី សុជាតា បានអះអាងថា ក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដី របស់ខ្លួននោះទេ ហើយកម្ពុជាក៏មិនបញ្ជូនទ័ពរបស់ខ្លួនឱ្យទៅចូលរួមនៅក្នុងជម្លោះនៅក្រៅប្រទេសផងដែរ ក្រៅតែពីការចូលរួមដល់ការរក្សាសន្តិភាពពិភពលោក តាមរយៈប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ កម្ពុជាមិនអនុញ្ញាតឱ្យកិច្ចសហប្រតិបត្តិការជាមួយដៃគូណាមួយ មិនថាកិច្ចសហប្រតិបត្តិការនោះច្រើន ឬធំប៉ុណ្ណាក៏ដោយ បំពានទៅលើរដ្ឋធម្មនុញ្ញរបស់ខ្លួននោះទេ ជាពិសេសការប៉ះពាល់ ដល់អធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាព៕

Khcct banner

អត្ថបទទាក់ទង