Cctimesw1140xh150cm copy

«សំណង់ជម្រកត្រីសិប្បនិម្មិត»ត្រូវបានដាក់ពង្រាយក្រោមសមុទ្រដើម្បីបង្កើនធនធានជលផល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កែប៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) កំពុងអនុវត្តគម្រោងដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត នៅកោះអាចម៍សេះ ក្នុងភូមិសាស្ត្រខេត្តកែប។ ការដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិតនេះ ដើម្បីស្ដារ និងបង្កើននូវធនធានជលផលឱ្យមាននិរន្ដរភាព បន្ដផ្ដល់ផលប្រយោជន៍នាថ្ងៃអនាគត។

លោក ខូវ គួង អនុប្រធានរដ្ឋបាលជលផល បានឱ្យដឹងថា រដ្ឋបាលជលផល សហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា ដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត ដើម្បីស្ដារ និងបង្កើននូវធនធានជលផលឱ្យមាននិរន្ដរភាព បន្ដផ្ដល់ផលប្រយោជន៍នាថ្ងៃអនាគត។ ការដាក់សំណង់ជម្រកត្រីសិប្បនិម្មិតដំបូង វាគ្រាន់តែជាជម្រកសិប្បនិម្មិតប៉ុណ្ណោះ ប៉ុន្ដែបន្ទាប់ពីដាក់បានមួយរយៈ សំណង់ជម្រកត្រីសិប្បនិម្មិតក្លាយជាជម្រកមួយដែលមានលក្ខណៈធម្មជាតិ។

លោក ខូវ គួង បានបន្ដថា មកដល់ពេលនេះ សំណង់ជម្រកត្រីសិប្បនិម្មិត ទម្លាក់ចូលទៅក្នុងសមុទ្របានជាង ២០០ប្រអប់។ បន្ទាប់ពិដាក់ហើយក៏ទទួលបានលទ្ធផលល្អប្រសើរ ដូច្នេះរដ្ឋបាលជលផល មានគម្រោងសហការជាមួយអង្កការអភិរក្សសមុទ្របន្ដទៀត ដើម្បីដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិតឱ្យបានកាន់តែច្រើន។ ខណៈតាមផែនការ រដ្ឋបាលជលផលមានគម្រោងដាក់សំណង់ជម្រកត្រីសិប្បនិម្មិតឱ្យបាន៥០០០ដុំ នៅក្នុងរយៈពេល៥ឆ្នាំ និងពង្រីកទៅកាន់ខេត្តផ្សេងៗទៀត ដូចជា ខេត្តកំពត ព្រះសីហនុ និងខេត្តកោះកុង។

នាយកប្រតិបត្តិ នៃអង្គការអភិរក្សសមុទ្រកម្ពុជា កញ្ញា ថាប់ រចនា បានឱ្យដឹងដែរថា សំណង់ជម្រកត្រីសិប្បនិម្មិត ជាសំណង់ម្យ៉ាង ធ្វើឡើងក្នុងគោលបំណងផ្ដល់ជាជម្រក ផ្ដល់ជាកន្លែងលាក់ខ្លួន ការពារសុវត្ថិភាព និង ផ្ដល់ជាចំណីអាហារ ខណៈសំណង់នេះបាន ដើរតួនាទីសំខាន់ក្នុងការបញ្ច្រោះគុណភាពទឹក៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង