Cctimesw1140xh150cm copy

បេក្ខជនជាង១ម៉ឺននាក់ចូលរួមប្រឡង«គ្រូមត្តេយ្យសិក្សា»ក្របខណ្ឌក្រសួងអប់រំ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ក្រសួងមុខងារសាធារណៈ

ភ្នំពេញ៖ បេក្ខជនប្រមាណជាង ១០, ៥០០ នាក់បានចូលរួមក្នុងការប្រឡងប្រជែងជ្រើសរើសគ្រូមត្តេយ្យសិក្សាឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំយុវជន និងកីឡា លើវិញ្ញាសាសរសេរលើកទី១ នារៀលថ្ងៃទី១ ខែកញ្ញា នៅឯសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ការប្រឡងប្រជែងជ្រើសរើសបានចាប់ផ្តើមឡើងក្រោមវត្តមានរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង អញ្ជើញបើកវិញ្ញាសាជានិមិត្តរូប និងជាសក្ខីភាពជូនបេក្ខជនគ្រប់ៗគ្នា ក្នុងពេលកាត់វិញ្ញាសានេះផងដែរ។

លោកស្រី តឹក កុស្សនា អនុប្រធានគណៈកម្មការអនុរក្ស បានឲ្យដឹងថា «ការប្រឡងចែកចេញ ជាពីរវេន ជាមួយនិងការប្រឡងគណៈកម្មាការគឺធ្វើឡើងដោយតឹងរឹងភាពម៉ត់ចត់ចាប់តាំងពីដំណើរការរហូតដល់បញ្ចប់»។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំបានបញ្ជាក់ថា «កន្លងមក ក្រសួងអប់រំយុវជន និងកីឡា បានសហការគ្នាយ៉ាងជិតស្និតជាមួយនិងក្រសួងមុខងារសារធារណៈ ដើម្បីផ្តល់ក្របខ័ណ្ឌទៅដល់បេក្ខជនដែលជាសិស្សានុសិស្ស ក៏ដូចជាអ្នកដែលបានចាប់អារម្មណ៍ក្លាយជាគ្រូបង្រៀន ដែលបានរៀបចំនូវការប្រឡងប្រជែង៣លើកមកហើយ ជាមួយនិងការដំណើរការនៃការប្រឡងគឺដំណើរការដោយគោរពតាមគោលការ អ្នកចេះគឺជាប់»។

គួរបញ្ជាក់ថា រាល់ដំណើរការរៀបចំតាក់តែង និងជ្រើសរើសវិញ្ញាសា ព្រមទាំងនីតិវិធីនានា តែងតែមានវត្តមានតាមដាន ដោយអ្នកសង្កេតការណ៍ នៃអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាកលវិទ្យាល័យនានា និងសាធារណជន ដោយស្ម័គ្រចិត្ត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង