681 ezgif.com resize
Swift cc time

កូន២នាក់នៃសពអាកាសយានិក ខេង ឆៃយុទ្ធ ទទួលបាន«អាហារូបករណ៍»១០០%រយៈពេល១២ឆ្នាំពីសាលារៀនសុវណ្ណភូមិ

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ តាមរយៈ ខុទ្ទកាល័យសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ស្ថាប័នអប់រំ អ៉ិន ធី ស៊ី គ្រុប បាននាំយកអំណោយ និងអាហារូបករណ៍រយៈពេល ១២ឆ្នាំ ស្មើនឹងទឹកប្រាក់ $៥០,៦០០ ជូនកុមារី ខេង ឌីមរកត និង កុមារា ខេង ឌីវិភព ជាកូននៃសពវរសេនីយ៍ទោ ខេង ឆៃយុទ្ធ។

ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ ព្រមទាំងថ្នាក់ដឹកនាំនៃស្ថាប័នអប់រំ អ៉ិន ធី ស៊ី គ្រុប តំណាងឱ្យ លោកឧកញ៉ាអគ្គនាយក ជា ធីឡាយ បាននាំយកអំណោយ និងអាហារូបករណ៍រយៈពេល ១២ឆ្នាំ ស្មើនឹងទឹកប្រាក់ $៥០,៦០០ ជូនកុមារី ខេង ឌីមរកត និងកុមារា ខេង ឌីវិភព ដែលត្រូវជាកូនបង្កើតនៃសពវរសេនីយ៍ទោ ខេង ឆៃយុទ្ធ ជាអាកាសយានិក កងទ័ពអាកាសនៃកងយោធពលខេមរៈភូមិន្ទ ដែលបានពលីជីវិតក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រពេលកំពុងហោះហ្វឹកហ្វឺន នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ។ 


Khcct banner

អត្ថបទទាក់ទង