Cctimesw1140xh150cm copy

រុស្ស៊ីឆ្មក់កម្ទេច«ដ្រូន»អ៊ុយក្រែនអស់ជាង១៥០គ្រឿង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ក្រុមអគ្គិភ័យពន្លត់ភ្លើងក្នុងតំបន់ខាគៀវដែលរុស្ស៊ីបានវាយប្រហារ

រុស្ស៊ី៖ កងកម្លាំងពិសេសរបស់រុស្ស៊ីបានបើកប្រតិបត្តិការស្ងាត់ៗវាយប្រហារចូលក្នុងដែនដីអ៊ុយក្រែនកម្ទេចយន្តហោះដ្រូនចម្បាំងអស់ជាង ១៥០គ្រឿង។ ក្នុងការវាយប្រហារនោះមានយន្តហោះគ្មានមនុស្សបើកចំនួន ៤៦ គ្រឿងត្រូវបានបាញ់ពីលើតំបន់ Kursk ជាកន្លែងដែលអ៊ុយក្រែនបានបញ្ជូនកងកម្លាំងរបស់ខ្លួនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះចូលដែនដីរុស្ស៊ី។ យន្តហោះគ្មានមនុស្សបើកចំនួន ៣៤ គ្រឿងទៀតត្រូវបានបាញ់ទម្លាក់ពីលើតំបន់ Bryansk, ២៨ គ្រឿងនៅតំបន់ Voronezh និង ១៤ គ្រឿងទៀតនៅតំបន់ Belgorod ដែលការវាយប្រហារទ្រង់ទ្រាយធំមួយលើអ៊ុយក្រែនចាប់តាំងពីសង្រ្គាមបានផ្ទុះនៅចុងខែកុម្ភៈ ឆ្នាំ ២០២២។

ការវាយប្រហាររបស់រុស្ស៊ីទ្រង់ទ្រាយធំនេះបានកើតឡើងកាលពីយប់ថ្ងៃអាទិត្យ រុស្ស៊ីបានបាញ់ប្រសាញគ្រាប់ជាច្រើនដើម្បីកម្ទេចដ្រូនរបស់អ៊ុយក្រែនដែលឈរជើងក្នុងតំបន់ខើក និងនៅក្បែរព្រំដែនរុស្ស៊ី។ អភិបាលក្រុងមូស្គូលោក Sergei Sobyanin បានអះអាងថាមានការធ្លាក់កំទេចកំទីពីយន្តហោះគ្មានមនុស្សបើកជាច្រើនបានធ្លាក់ចុះក្នុងប្រតិបត្តិការរបស់រុស្ស៊ី។

មន្ត្រីអ៊ុយក្រែនបានបញ្ជាក់ផងដែលថាមានមីស៊ីលរុស្សីយ៉ាងតិច១០គ្រាប់បានវាយប្រហារទីតាំងជាច្រើនក្នុងទីក្រុងខាគៀវ រួមទាំងផ្សារទំនើបមួយកន្លែង បណ្តាលឲ្យមនុស្សយ៉ាងតិច៤៤នាក់រងរបួស ក្នុងនោះមានកុមារ៥នាក់ផងដែរ។

ក្រុមអ្នកជួយសង្គ្រោះ និងអ្នកស្ម័គ្រចិត្តបានដឹកជនស៊ីវិលដែលរងរបួសទៅកាន់រថយន្តសង្គ្រោះបន្ទាន់នៅក្នុងទីក្រុងក្បែរៗគ្នា មានកញ្ចក់ និងកំទេចកំទីបានបែកខ្ទេចខ្ទីពេញដី ហើយមនុស្សបានភៀសខ្លួនទៅកាន់ស្ថានីយ៍រថភ្លើងក្រោមដី ដើម្បីសុវត្ថិភាព៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង