អ៊ុយក្រែន៖ រុស្ស៊ីបានធ្វើការបាញ់ទម្លាក់យន្តហោះ F-16 របស់អ៊ុយក្រែនដែលបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរ ការបាញ់ទម្លាក់របស់រុស្ស៊ីនេះបានផ្តាច់ជីវិតអ្នកបើកបរយន្តហោះ F-16 ម្នាក់។ ការវាយប្រហារថ្មីរបស់រុស្ស៊ីនេះគឺជាការខាតបង់យ៉ាងធ្ងន់ធ្ងរនៃយន្តហោះលំដាប់ពិសេសដែលជាជំនួយមិនធ្លាប់មានដល់អ៊ុយក្រែនពីក្រុមសម្ព័ន្ធមិត្តលោកខាងលិច។
យន្តហោះចម្បាំង F-16 របស់អ៊ុយក្រែនមួយបានធ្លាក់ ពីការវាយប្រហារដ៏ធំរបស់រុស្ស៊ីកាលពីថ្ងៃចន្ទ ដែលជាការខាតបង់លើកដំបូងបង្អស់របស់អ៊ុយក្រែន ចាប់តាំងពីការមកដល់នៃយន្តហោះដែលផលិតដោយសហរដ្ឋអាម៉េរិកដែលជាជំនួយពិសេសមួយ។ អគ្គសេនាធិការអ៊ុយក្រែនបានអះអាងថា យន្តហោះF-16 បានធ្លាក់ ហើយអ្នកបើកបរបានស្លាប់ពេលដែលហោះជិតទៅកន្លែងគោលដៅវាយប្រហារ។
ជាការឆ្លើយតបអ៊ុយក្រែនបានប្រកាសនិងបន្តវាយសម្រុកចូលក្នុងប្រទេសរុស្ស៊ីទៀតបើទោះបីជាមានការព្រមានពីមេដឹកនាំរុស្ស៊ី និងការវាយបកពីកងកម្លាំងពិសេសរបស់រុស្ស៊ីក៏ដោយ។ គួរបញ្ជាក់ថាសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តបានសម្រេចផ្តល់នូវអ៊ុយក្រែនយន្តហោះ F-16 ដែលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលរុស្ស៊ីធ្លាប់ព្រមានច្រើនដងរួចហើយជុំវិញនៃជំនួយយន្តហោះបែបនេះទៅអ៊ុយក្រែន៕