បាងកក៖ មានយ៉ាងហោចណាស់មនុស្ស ៦ នាក់បានស្លាប់ និងជាង ២០ នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសថៃ បន្ទាប់ពីបានផឹកស្រាលាយគ្នាដែលបណ្តាលឲ្យពុល។ ហេតុការណ៍នៃការពុលស្លាប់នេះបានកើតឡើងនៅក្នុងសង្កាត់ខុងសាមវ៉ានៅភាគពាយ័ព្យនៃទីក្រុងបាងកក ដែលជាកន្លែងដែលអាជ្ញាធរបានរកឃើញកន្លែងលក់គ្រឿងស្រវឹងខុសច្បាប់ចំនួន ១៩ កន្លែង។
យោងតាមរដ្ឋបាលក្រុងបាងកកបានឲ្យដឹងថាមនុស្សប្រាំមួយនាក់បានស្លាប់នៅមន្ទីរពេទ្យ និង ២២ នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរកាលពីព្រឹកថ្ងៃពុធ។ សាច់ញាតិរបស់អ្នកពុលស្រាម្នាក់បានប្រាប់កាសទថៃ ThaiPBS ថា ក្រោយពីញាំស្រារួចឪពុករបស់គេមានអាការៈប្លែងខុសពីធម្មតា ដកដង្ហើយមិនដល់គ្នា និងស្លេកស្លាំង ភា្លមៗគេក៏បញ្ចូនឪពុកគេទៅកាន់មន្ទីពេទ្យដើម្បីធ្វើការសង្រ្គោះ។ ការពុលស្រានេះដោយសារតែក្រុមអ្នកផឹកបានធ្វើការលាយគ្នាដោយមានជាតិមេតាណុលច្រើនខ្លាំងទើបធ្វើឲ្យប៉ះពាល់ដលលជីវិតរបស់ពួកគេ។
គួរបញ្ជាក់ថាមេតាណុល ជាសារធាតុពុលមួយ ដែលអាចជ្រាបចូលក្នុងរាង្គកាយបានតាមរយៈដង្ហើម និងការបរិភោគអាហារ និងភេសជ្ជៈដែលមានផ្ទុកសារធាតុនេះ ដូចជា ជាតិអេតាណុល ឬស្រាវានឹងជ្រាបចូលក្នុងចរន្តឈាមនៅក្រពះ ហើយទៅធ្វើប្រត្តិកម្មនៅនឹងថ្លើម។ រយៈពេលនៃការជ្រាបចូលក្នុងចរន្តឈាម គឺអាស្រ័យលើបរិមាណចំណីអាហារក្នុងក្រពះ។ វានឹងជ្រាបចូលក្នុងចរន្តឈាមដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលចន្លោះពី ៣០ ទៅ ៩០នាទីបន្ទាប់បរិភោគចូលទៅ៕